ធនាគារជាតិកម្ពុជា៖នៅកម្ពុជាមានក្រុមហ៊ុនផ្ទេរប្រាក់១៤ស្ថាប័នកំពុងប្រតិបត្តិអាជីវកម្មរបស់ខ្លួន
| ព័ត៌មានជាតិ
SHARE

បច្ចុប្បន្ននេះ ការរីកចម្រើនយ៉ាងខ្លាំងនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា បានជម្រុញឱ្យសេវាកម្មផ្ទេរប្រាក់មានកំណើនខ្លាំងផងដែរ ដោយមកទល់ឆមាសទី១ ឆ្នាំនេះ ប្រទេសកម្ពុជាមានក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ កើនឡើងដល់ចំនួន ១៤ស្ថាប័ន កំពុងដំណើរអាជីវកម្មរបស់ខ្លួន។


បើយោងតាមធនាគារជាតិនៃកម្ពុជា បានបង្ហាញថា បច្ចុប្បន្ននេះ គ្រឹះស្ថានផ្តល់សេវាផ្ទេរប្រាក់ ឬសេវាទូទាត់សងប្រាក់ ដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា មានចំនួន ១៤ ដែលក្នុងចំណោមនោះ ធនាគារឯកទេសវីងដែលមានសេវាគ្រប់ដណ្តប់ធំទូលាយនិងឈានមុខគេ។


ចំពោះក្របខ័ណ្ឌក្នុងការត្រួតពិនិត្យគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ទាំងនោះ បច្ចុប្បន្នការត្រួតពិនិត្យផ្តោតលើក្របខ័ណ្ឌហានិភ័យចម្បងៗ ដូចជានីតិវិធី ក្នុងការចុះឈ្មោះអតិថិជន ហានិភ័យប្រព័ន្ធប្រតិបត្តិការ ឬប្រព័ន្ធសុវត្ថិភាព កិច្ចការពារអតិថិជនការគ្រប់គ្រងភ្នាក់ងារ ការរក្សាសុវត្ថិភាពសាច់ប្រាក់ យន្តការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មជាដើម។


គួរបញ្ជាក់ថា សព្វថ្ងៃនេះស្ថាប័នទាំង១៤នោះ បានផ្តល់សេវាទូទាត់ប្រាក់នីមួយៗ អនុវត្តយកគំរូដូចៗគ្នា ក្នុងការផ្តល់សេវាទូទាត់ជូនដល់អតិថិជន និងសាធារណជន មានដូចជាការផ្ទេរប្រាក់ ដកប្រាក់ ដាក់ប្រាក់ ចូលទៅក្នុងគណនី ទូទាត់តម្លៃរាយ ទូទាត់វិក្កយបត្រទឹកភ្លើងនិងផ្សេងៗ ព្រមទាំងការទូទាត់សងកម្ចីនិងការទូទាត់អនឡាញជាដើម៕ (អត្ថបទ អៀវ ឈៀងនី )

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation