ព័ត៌មានជាតិ

អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ដឹកនាំក្រុមការងារយុវជន ស.ស.យ.ក ខេត្ត ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅស្រុកសាលាក្រៅ

image

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ លោក​សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ មណ្ឌលប៉ៃលិន អមដំណើរដោយ លោក សៀ សុខុ​មអភិបាលរង​ ស្រុក​សាលានិងជាអនុ ប្រធាន ស.ស.យ.ក ខេត្ត, លោកទី សុខា មេបញ្ជាការប្រចាំទិសប៉ៃលិន-សំឡូត បានដឹកនាំក្រុមការងារ យកអំណោយ​ស្បៀងអាហារ ទៅចែកជូនដលប្រជាពលរដ្ឋខ្វះខាតចំនួន០២គ្រួសារ ។

លោក​សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បាន​ពាំនាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តប៉ៃលិន លោកស្រី​ បាន ស្រីមុំ អភិបាលខេត្ត ដែលជានិច្ចកាល លោកទាំងពីរ តែងតែគិតគូរខ្វល់ខ្វាយពីសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

លោកបានលើកឡើងថា ៖ ក្រោមការចង្អុលបង្ហាញពីលោក​អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តប៉ៃលិន បានណែនាំឱ្យក្រុមការងារទាំង អស់បន្តចុះផ្សព្វផ្សាយជារៀងរាល់ថ្ងៃនូវវិធានការនានា របស់រដ្ឋបាលខេត្ត  និងវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងវិធាននានារបស់ក្រសួងសុខាភិបាល ដោយណែនាំដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីកាតព្វកិច្ច ពាក់ម៉ាស លាងដៃជាមួយសាប៊ូ  ឬជែល ទឹកអាល់កុល រក្សាគម្លាតសង្គមអោយបាន១.៥ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 នៅក្នុងសហគមន៍ ។ លើសពីនេះ ត្រូវឱ្យប្រជាពលរដ្ឋ ដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយក៏ត្រូវយល់ថា មានតែគណបក្សប្រជាជនកម្ពុជា ដែលតែងតែជួយផ្តល់ស្បៀងអាហារដល់ប្រជាពលរដ្ឋ ដែលទទួលរងនូវការខ្វះខាត ។

សូមបញ្ជាក់ថា ៖ អំណោយដែលផ្តល់ជូនក្រុមគ្រួសារខ្វះខាតទាំង០២គ្រួសារខាងលើ រួមមាន ៖ ទី១. ឈ្មោះ ដួង ទូច ភេទប្រុស អាយុ៧៦ឆ្នាំ មានជំងឺប្រចាំកា យ ទី២. ឈ្មោះ ទូច ម៉ក ភេទស្រី អាយុ៦៤ឆ្នាំ ទាំង២នាក់ រស់នៅភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ក្នុងមួយគ្រួសារទទួលបានអង្ករ មី ទឹកត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធពងទា ត្រីខ ស្ករស អំបិល ប៊ីចេង ប្រេងឆា និងថវិកាម្នាក់២៥ម៉ឺនរៀលផងដែរ ៕ 

ដោយ ៖ សុខ​  វិច្ឆ័យ​