ព័ត៌មានជាតិ

ក្រសួងព័ត៌មាន​ណែនាំឲ្យអ្នកសារព័ត៌មានទាំងអស់បញ្ឈប់រាល់សកម្មភាព ផ្សព្វផ្សាយព័ត៌មានក្នុងតំបន់ហាមឃាត់

image

អត្ថបទ៖ គិន ច័ន្ទពុទ្ធិ

ភ្នំពេញ៖ ក្រសួងព័ត៌មាន សូមធ្វើការណែនាំឲ្យអ្នកសារព័ត៌មានទាំងអស់បញ្ឈប់រាល់សកម្មភាព ផ្សព្វផ្សាយព័ត៌មានក្នុងតំបន់ហាមឃាត់ ហើយក្នុងករណីបំពានល្មើសសេចក្តីជូនដំណឹង នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ក្រសួងព័ត៌មានបានគូសបញ្ជាក់ថា «អ្នកសារព័ត៌មានជាតិ និងអ្នកសារព័ត៌មានបរទេសមួយចំនួនបានចុះយកព័ត៌មាន និងធ្វើការផ្សាយផ្ទាល់អំពីសកម្មភាពនានានៅតំបន់បិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាពិសេសនៅក្នុងតំបន់ក្រហម និងតំបន់ហាមឃាត់ដូចជា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ មន្ទីរពេទ្យរដ្ឋ និងឯកជន ព្រមទាំងធ្វើសកម្មភាពដេញតាមថតរថយន្តសង្គ្រោះបន្ទាន់ដោយធ្វើការផ្សាយ ផ្ទាល់ហើយធ្វើអត្ថាធិប្បាយអំពីហេតុការណ៍ពាក់ព័ន្ធផ្នែកបច្ចេកទេសសុខាភិបាល និងធ្វើការសន្និដ្ឋានវាយ តម្លៃលើបញ្ហាផ្សេងៗដោយគ្មានមូលដ្ឋានច្បាស់លាស់ធ្វើឱ្យសាធារណជនមានការយល់ច្រឡំបង្កភាពជ្រួល ច្របល់នៅក្នុងសង្គម និងប្រឈមទៅនឹងគ្រោះថ្នាក់នៃការឆ្លងរាលដាលជំងឺកូវដ-១៩ កាន់តែធ្ងន់ទៅៗ»។

ដើម្បីរក្សាសុវត្ថិភាពសង្គម និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី-១៩ ទៅក្នុងសហគមន៍ ក្រសួងព័ត៌មានសូមធ្វើការណែនាំដល់អ្នកសារព័ត៌មានទាំងអស់បញ្ឈប់រាល់សកម្មភាពខាងលើជាបន្ទាន់។ ករណី នៅតែបំពានល្មើសសេចក្តីជូនដំណឹងនេះ នឹងត្រូវទទួលខុសត្រូវចំពោះច្បាប់ជាធរមាន៕