ព័ត៌មានជាតិ

ស្រុកចំនួន៣នៃខេត្តកំពង់ធំទទួលអំណោយពីអនុប្រធានទី១ រដ្ឋសភា ដើម្បីចូលរួម​ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

image

អត្ថបទ៖  កែម  ចិន្តា

កំពង់ធំ៖ លោក ងួន រាសី នាយកខុទ្ទកាល័យ លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល លោក ឃឹង នុភាព និងលោក នង វាសនា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ  លោក សុខ លូអភិបាលខេត្តកំពង់ធំ បន្ដនាំយក អំណោយ របស់កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនក្រុង/ស្រុកចំនួន៣ ដែលជាស្រុកចុងក្រោយ ក្នុងចំណោម ៩ក្រុង/ស្រុក ក្នុងខេត្តកំពង់ធំ រួម មាន ស្រុកសណ្ដាន់ ស្រុកប្រាសាទសំបូរ និងក្រុងស្ទឹងសែន សម្រាប់ប្រើប្រាស់ ក្នុងមណ្ឌលចត្តាឡីស័កថ្នាក់ ក្រុង-ស្រុក និងដើម្បីចូលរួម គាំទ្រក្នុងការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

​ក្នុងគ្រានេះលោក ងួន រាសី បានសរសើរអាជ្ញាធរមូលដ្ឋាននិងកងកម្លាំងចម្រុះទាំងអស់ដែលបានខិត ខំបំពេញតួនាទីរបស់ខ្លួននៅក្នុងដំណាក់កាលកូវីដនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយជាពិសេស​បងប្អូនត្រូវចូលរួមអនុវត្តវិធានការ របស់ រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និងបន្តប្រកាន់នូវវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។

ជាមួយគ្នានោះលោក សុខ លូ បានណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង/ស្រុក ត្រូវបន្ត បង្កើនការ យកចិត្តទុកដាក់ ក្នុងត្រៀមរៀបចំទីតាំងមណ្ឌលចត្តាឡីស័កថ្មីសម្រាប់ដាក់អ្នកវិជ្ជមានកូវីដ១៩ កើន ឡើង ពីករណីបន្ថែមទៀត។ ​

ទន្ទឹមនឹងនេះដែរ លោកអភិបាលក្រុង/ស្រុកទាំង៣ ​សូម​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ជូនចំពោះ​អនុប្រធានទី១ រដ្ឋសភា​កម្ពុជាផ្ដល់នូវគ្រឿងឧបភោគបរិភោគ និងសម្ភារការពារកូវីដ១៩ ​សម្រាប់ ចែកជូនប្រជាពលរដ្ឋដែល​កំពុងត្រូវការចាំបាច់៕