ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអភិបាលរាជធានី-ខេត្ត កំណត់តំបន់ក្រហម លឿងទ៉ំ និងលឿង ឱ្យបានឆាប់រហ័ស

image

អត្ថបទ លោក ហ៊ន សុភ័ក្រ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបិទខ្ទប់ផ្នែកណាមួយនៃភូមិសាស្ត្រដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺនេះ ទាំងនៅក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់ និងទៅតំបន់ផ្សេងទៀត គណៈអភិបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការដាក់ចេញវិធានការចាំបាច់ និងសមស្របនានាឱ្យបានឆាប់រហ័ស

និងទាន់ពេលវេលា ដោយផ្អែកតាមកម្រិតនៃការឆ្លងរាលដាលនៃជំងឺនេះ ក្នុងភូមិសាស្ត្របិទខ្ទប់នីមួយៗ។

ការបិទខ្ទប់អាចកំណត់ជា “តំបន់ក្រហម” សម្រាប់ភូមិសាស្ត្រដែលមានកម្រិតនៃការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និង/ឬ "តំបន់លឿងទុំ” សម្រាប់ភូមិសាស្ត្រដែលមានកម្រិតនៃការឆ្លងរាលដាលមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និង/ឬ “តំបន់លឿង" សម្រាប់ភូមិសាស្ត្រដែលមានកម្រិតនៃការឆ្លង

រាលដាលស្រាលនៃជំងឺកូវដ-១៩ ក្នុងសហគមន៍។ ក្នុងគោលដៅគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រមួយចំនួនដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន គណៈអភិបាលរាជធានី ខេត្ត អាចកំណត់តំបន់

ណាមួយដែលមានការឆ្លងកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងលក្ខណៈជា "តំបន់លឿង" ដើម្បីអនុវត្តវិធានការចាំបាច់នានាឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រនេះ ប៉ុន្តែអាចអនុញ្ញាតឱ្យមានការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់តំបន់នេះទៅតំបន់ផ្សេងបាន។

នេះបើយោងតាមសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នាថ្ងៃទី០៤ ខែឧសភា ២០២១នេះ៕