ព័ត៌មានជាតិ

ចាប់ខ្លួនក្រុមគ្រួសារមេឃុំនៅខេត្តស្ទឹងត្រែងចំនួន៣នាក់ ក្នុងចំណោម១២នាក់ ពាក់ព័ន្ធករណីហិង្សាបណ្តាលឱ្យស្ត្រីមានផ្ទៃពោះម្នាក់ស្លាប់កូនក្នុងផ្ទៃ

image

ស្ទឹងត្រែង៖ កម្លាំងព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី៤ ខែឧសភាឆ្នាំ ២០២១ បានចាប់ខ្លួនក្រុមគ្រួសារ លោក សឿន ខង មេឃុំតាឡាត ចំនួន ៣នាក់ ក្នុងចំណោម ១២នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយចេតនា លើស្ត្រីមានផ្ទៃពោះម្នាក់បណ្ដាលឱ្យស្លាប់កូនក្នុងផ្ទៃ យ៉ាងអាណោចអាធម៌។

ក្នុងរបាយការណ៍ពីមន្ត្រីនគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ករណីក្រុមគ្រួសារលោកតា សឿន ខង ជាមេឃុំ តាឡាត បានធ្វើសកម្មភាពប្រើអំពើហិង្សា លើស្ត្រីមានផ្ទៃពោះ ឈ្មោះ វី ដួង នៅចំណុចក្រឡាពុះ ភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បណ្ដាលឱ្យស្ត្រីរងគ្រោះ រងរបួស រហូតដល់កូនក្នុងផ្ទៃបានស្លាប់នៅក្នុងផ្ទៃ។ 

ចំណែកស្ត្រីរងគ្រោះបច្ចុប្បន្នក្រុមគ្រូពេទ្យខេត្តស្ទឹងត្រែងបានជួយសង្គ្រោះ ធ្វើការវះកាត់ យកកូនចេញពីផ្ទៃពោះប្រកបដោយជោគជ័យ៕