ព័ត៌មានជាតិ

អ្នកជាសះស្បើយពីកូវីដ-១៩ ចំនួន៣១១នាក់ នៅមណ្ឌលសម្រាកព្យាបាលបណ្តោះអាសន្នពិភពថ្មីសែនសុខ ត្រូវបានអនុញ្ញាតឱ្យចេញទៅផ្ទះ

image

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ អ្នកជំងឺដែលបានព្យាបាលជាសះស្បើយមានចំនួន ៣១១នាក់ នៅក្នុងមណ្ឌលសម្រាកព្យាបាលបណ្តោះអាសន្នពិភពថ្មីសែនសុខត្រូវបានអនុញាតឱ្យចាកចេញ និងបន្ដធ្វើចត្តាឡីស័ក្កនៅផ្ទះចំនួន ១៤ថ្ងៃបន្ដទៀត នៅតាមគេហដ្ឋានរៀងៗខ្លួន។

អ្នកជាសះស្បើយទាំង ៣១១នាក់នោះ ព្យាបាលដោយក្រុមសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក និងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ដែលជាសេនាធិការរបស់ក្រសួងសុខាភិបាល បានខិតខំព្យាបាលអ្នកជំងឺទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់នោះ មានសេចក្ដីត្រេកអរសប្បាយរីករាយជាអនេក។ 

សូមបញ្ជាក់ថា អ្នកមានជំងឺកូវីដ-១៩ ចំនួន ៩៤៧នាក់ ត្រូបានដាក់ឱ្យសម្រាកនៅក្នុងមណ្ឌលសម្រាកព្យាបាលបណ្តោះអាសន្នពិភពថ្មីសែនសុខ ហើយក្នុងចំណោមនេះ មាន ៣១១នាក់បានព្យាបាលជាសះស្បើយ៕

ដោយ៖ ឌីយ៉ាម៉ង់