តំម្លៃសំបុកត្រចៀកកាំកំពុងមានការធ្លាក់ចុះ ខណៈផ្ទះត្រចៀកកាំមានការកើនឡើងក្នុងខេត្តកោះកុង
| ព័ត៌មានជាតិ
SHARE

កោះកុង៖ គិតចាប៉ពីដើមខែមករា មកដល់បំណាច់ខែកក្តដា ២០១៨នេះ ការសាងសង់សំណង់ផ្ទះត្រចៀកកាំការកើនឡើងរហូត ដល់ ៥១គម្រោង ក្នុងទំហំ ៥៤៧៥៣.៧៩ ម៉ែត្រក្រឡា ស្ថិតក្នុងទំហំទឹកប្រាក់វិនិយោគ ជាង៣០លានដុល្លា កើនឡើងជាង៥០% បើប្រៀបធៀប ទៅនឹងឆ្នាំកន្លងមក។

ការធ្វើអាជីវកម្ម ចិញ្ចិមសត្វ ត្រចៀកកាំក្នុងខេត្តមួយនេះ កំពុងមានការពេញនិយមតាមគ្នា ដោយមិនខ្លាចខាតបង់ឬក្ស័យធនឡើយ ដោយពួកគាត់ សម្លឹងឃើញមានការជោគជ័យជាច្រើននាក់នាពេលកន្លងមក។
លោក រស់ វីរ៉ាវុឌ្ឍ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយ៍កម្ម សំណង់និងសុរិយោដីខេត្តកោះកុង បានអោយដឹងថា ដោយឡែកឈានចូលមកដល់ឆ្នាំ២០១៨ នេះតម្លៃទឹកត្រចៀកកាំមានការធ្លាក់ចុះជិតពាក់កណ្តាល។

លោក អ៊ឹង យូហុង អាយុ៥៣ឆ្នាំ ជាម្ចាស់អាជីវកម្មចិញ្ចិមត្រចៀកកាំ ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិ្ទ បញ្ជាក់ថា ដោយហេតុមានការសាងសង់មិនចំគោលដៅនៃការរស់នៅរបស់សត្វត្រចៀកកាំ គ្មានការទាក់ទាញអោយសត្វត្រចៀកកាំចូលចិត្ត មករស់នៅនោះការ ធ្វើសំបុករបស់វាក៏មានចំនួនតិច។លោក អ៊ឹង យូហុង បន្តថា បើយើងសិក្សារកទីតាំងបានត្រឹមត្រូវតាម បច្ចេកទេស ត្រចៀកកាំនិងផ្តល់ផលដល់ម្ចាស់ អាជីវកម្មបានយ៉ាងច្រើសលើសលប់ ។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation