វិបត្តិរូបិយប័ណ្ណនៅក្នុងប្រទេសតួកគីបានបង្ខំឲ្យពលរដ្ឋលក់មាស និងគ្រឿងអលង្ការ
| ព័ត៌មានអន្តរជាតិ
SHARE

ម្ចាស់ហាងលក់មាស និង ហាងលក់គ្រឿងអលង្ការក្នុងប្រទេសទួរគី បាននិយាយថា ក្នុងរយៈពេលប៉ុន្មាន ថ្ងៃកន្លងមកនេះ ខ្លួនទទួលបានអតិថិជនជាច្រើន ដែលយកមាសនិង គ្រឿងអលង្ការរបស់ពួកគេ ក្នុងគ្រា ដែលកើតមានវិបត្តិរូបិយប័ណ្ណនៅក្នុងប្រទេសនេះ។

ប្រជាជននៅទូទាំងប្រទេសតួកគីសម្តែងការពួ្រយបារម្មណ៏ថា មានបញ្ហាផ្នែកហិរញ្ញវត្ថុ ហើយអ្នកខ្លះ បាននាំគ្នាលក់គ្រឿងអលង្ការរបស់ពួកគេ សម្រាប់ប្រមូលយកប្រាក់មករក្សាទុក។

ទោះយ៉ាងណាក៏ដោយម្ចាស់ហាងទិញលក់គ្រឿងអលង្កា និយាយថា តម្លៃមាសបានប្រែប្រួលស្ទើរ តែរាល់ថ្ងៃក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បង្កើតឱ្យមានស្ថានភាពមិនច្បាស់លាស់ សម្រាប់អ្នកលក់និងអ្នកទិញ។

ម្ចាស់ហាងលក់គ្រឿងអលង្ការក្នុងទីក្រុងអ៊ីស្តង់ប៊ុល លោក Tuncay Lus បាននិយាយថា
« យើងចង់ឱ្យតម្លៃមាសមានស្ថិរភាពឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ បច្ចុប្បន្ននេះទីផ្សារ មានភាពវឹកវរណាស់"។

សូមជំរាបថា រូបិយបណ្ណ Lira របស់តួកគីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មី ៗ នេះ ដោយបានធ្លាក់ចុះ ៣៧ ភាគរយគិតត្រឹមឆ្នាំនេះ៕(CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation