ព័ត៌មានជាតិ

ទឹកស្ទឹងសង្កែក្រុងបាត់ដំបង​ស្រកចុះបន្តិចវិញហើយមកដល់ព្រឹកនេះ

image

បាត់ដំបង៖ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា មកដល់ម៉ោង ៦ ព្រឹកថ្ងៃទី ១៧ ខែសីហានេះ ទឹកស្ទឹងសង្កែក្រុងបាត់ដំបង បានបន្តស្រកចុះមកនៅក្នុងកម្ពស់ ១៣,៧០ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៣,៧៥ ម) ។

សូមជំរាបថាកាលពីរសៀលម្សិលមិញ
ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសដំណឹងទាន់ហេតុការណ៏ ដោយសារតែ ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង បានឡើងដល់កម្ពស់ ១៣,៨១ម៉ែត្រ លើសកម្រិតកម្ពស់ ឲ្យមានការប្រុង ប្រយ័ត្ន​ ហើយការកើនឡើងនៃទឹកស្ទឹងសង្កែនេះ បានធ្វើឱ្យជន់លិចតំបន់នានានិងផ្លូវនានា ក្នុងក្រុងបាត់ដំបង និងតំបន់ជាច្រើននៅ តាមដងស្ទឹងសង្កែនេះ ដែលនាំឱ្យអាជ្ញាធរ កម្លាំងសមត្ថកិច្ច មន្ទីរពាក់ពន្ធ័និងមន្ទីរធនធានទឹក និងឧតុនិយម បានយកដី៥ពាន់បាវ ទៅបិទតាមមាត់ស្ទឹង ដើម្បីទប់ទឹកឡើងកុំឱ្យហូរចូលក្រុង៕