វីងផ្តល់ជូនកម្រិតថ្មីនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់ជាមួយកម្មវិធី WingPay
| ព័ត៌មានជាតិ
SHARE


នៅថ្ងៃនេះ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានដាក់សម្ពោធជាផ្លូវការនូវសេវាកម្មទូទាត់ប្រាក់តាមទូរស័ព្ទចល័តរបស់ខ្លួន ដែលមានឈ្មោះថា “WingPay”។ សេវាកម្មទូទាត់ដោយមិនប្រើសាច់ប្រាក់តាមរយៈ “WingPay” នេះ អាចស្វែងរកបាននៅតាមបណ្តាហាង និងកន្លែងផ្តល់សេវាកម្មជាច្រើន នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាទីប្រជុំជននានានៅក្នុងប្រទេសកម្ពុជា។ អតិថិជនដែលមានគណនីវីងទាំងអស់ អាចធ្វើប្រតិបត្តិការទូទាត់ប្រាក់នេះ តាមរយៈការស្គេនកូដ QR បញ្ចូលលេខកូដទូទាត់ ឬចុច *989#។

ដោយសារវីងមានបណ្តាដៃគូជំនួញជាង ២០០០០ កន្លែងនៅទូទាំងប្រទេស ដោយរាប់ចាប់ពីអ្នកបើករ៉ឺម៉កកង់បី រទេះលក់ឥវ៉ាន់តាមផ្លូវ ផ្សារលក់ទំនិញ ហាងកាហ្វេ ភោជនីយដ្ឋាន ហាងកែសម្ផស្ស អាហារដ្ឋាន ស្ថានីយ ប្រេងឥន្ធនៈ និងហាងជាច្រើនទៀត សេវាកម្មWingPayនឹងអនុញ្ញាតឲ្យអតិថិជនធ្វើប្រតិបត្តិការទូទាត់ប្រាក់ តាមរយៈទូរស័ព្ទដៃរបស់ពួកគេ មិនថាជាប្រភេទទូរស័ព្ទស្មាតហ្វូន ឬទូរស័ព្ធធម្មតាឡើយ។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា WingPay គឺជាផលិតផលមួយរបស់ធនាគារឯកទេសវីង ដែលមានគោលបំណងផ្តល់ជាលទ្ធភាពដល់ប្រជាជនកម្ពុជា គ្រប់រូបដើម្បីទទួលបាន ការដាក់បញ្ចូលហិរញ្ញវត្ថុ ពិសេសអតិថិជនដែលចង់បានរបៀបរស់នៅដែលទំនើប និងទាន់សម័យ តាមរយៈ របៀបទូទាត់ប្រាក់តាមទូរស័ព្ទចល័ត ដែលងាយស្រួល រហ័ស និងមានសុវត្ថិភាព ដោយគ្រាន់តែចុចម្រាមដៃ។

លោក ម៉ាឡូឡូស មានប្រសាសន៍បន្ថែមថា «ដោយមើលឃើញថាប្រជាជនកម្ពុជាជិត ៥០% មានទូរស័ព្ទចល័តប្រើប្រាស់ យើងជឿជាក់ថា ក្នុងពេលអនាគតដ៏ខ្លី ដំណោះស្រាយទូទាត់ប្រាក់តាមទូរស័ព្ទចល័តនឹងជំនួសការទូទាត់ដោយប្រើសាច់ប្រាក់ នៅកម្ពុជា និងអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាធ្វើកិច្ចការជាច្រើនដោយមិនចាំបាច់យកសាច់ប្រាក់តាមខ្លយន ឬរង់ចាំលុយអាប់អ្វីឡើយ»។
WingPay ជាសេវាទូទាត់ដោយមិនប្រើសាច់ប្រាក់របស់ធនាគារឯកទេសវីង ដែលអាចធ្វើបានតាមអនឡាញ ឬស្គេនកូដ QR។

បន្ថែមពីលើសេវាកម្មទូទាត់ប្រាក់ដែលមានភាពងាយស្រួល អតិថិជនក៏ អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ និងប្រូម៉ូសិនជាច្រើន នៅពេលដែល ពួកគេដំណើរការទូទាត់ប្រាក់ដោយប្រើ WingPay នៅតាមបណ្តាហាងជាដៃគូរបស់វីងផងដែរ។ វាគឺជាមុខងារមួយក្នុងចំណោមមុខងារដែលមានអត្ថប្រយោជន៍ជាច្រើន នៅលើកម្មវិធីស្មាតហ្វូនវីង ដែលអនុញ្ញាតឱ្យអតិថិជនបង់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ផ្ទេរប្រាក់ បង្កើតលេខកូដទូទាត់តាមអនឡាញ និងជាច្រើនទៀត។

លោក ម៉ាឡូឡូស បានបន្ថែមថា «វាតែងតែជាការបំផុសគំនិតរបស់យើង ក្នុងដំណើរឆ្ពោះទៅការបង្កើតប្រព័ន្ធអេកូដែលអនុញ្ញាតឲ្យភ្នាក់ងារ ដៃគូ អតិថិជន ក្រុមហ៊ុន សហគ្រាសខ្នាតតូច និងមធ្យម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងសាប័ននានាអាចរីកចម្រើន និងទទួលបានចំណូលតាមរយៈសេវាកម្មធនាគារចល័តរបស់វីង។»
យោងតាមរបាយការណ៍ Fintech Startup ឆ្នាំ ២០១៧ មានអ្នកប្រើប្រាស់អ៊ីនធឺណេតប្រមាណ 5 លាននាក់ដែលមានចំនួនច្រើនជាង ៣០% នៃប្រជាជនកម្ពុជាសរុប (១៥.៣ លាននាក់) ។

ដោយសារតែមានសេវាអ៊ីនធឺណេត របាយការណ៍ក៏បង្ហាញផងដែរថាប្រទេសកម្ពុជាមានអត្រាអ្នកប្រើប្រាស់ទូរស័ព្ទចល័តរហូតដល់ ១៦៦% នៃប្រជាជនសរុប ហើយប្រជាជនដែលប្រើទូរស័ព្ទប្រព័ន្ធស្មាតហ្វូនមានចំនួន ៣៩.៥% និងអត្រាកំណើនស្មាតហ្វូនមាន ៣៩,៥% ។អត្ថបទ អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation