ព័ត៌មានជាតិ

ទន្លេមេគង្គស្ទឹងត្រែងហក់ឡើងលើសកម្រិតប្រកាសអាសន្ន

image

ស្ទឹងត្រែង៖ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានហក់ឡើងលើសកម្រិតដែលត្រូវបានប្រកាសឲ្យប្រុងប្រយ័ត្នជាថ្មី គិតត្រឹមម៉ោង ១២:០០ នាទី ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៨ នេះ។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង មានកម្ពស់ ១០,៧១ ម លើស កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ ម ។ ហើយទឹកនឹងបន្តកើនឡើងបន្ថែមទៀត សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ។

តាមរយៈព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៨ ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសថា ទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែងនិងខេត្តកំពង់ចាមនឹងបន្តឡើងខ្ពស់លើសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្នក្នុងរយៈពេល៣ថ្ងៃបន្តបន្ទាប់៕ (CNC)