តម្លៃត្រីប្លាធូនៅតែថ្លៃ ដដែលដូចខែមុន
| ព័ត៌មានជាតិ
SHARE

កោះកុង៖ គិត​ពី​ដើមរដូវវស្សារហូតមកដល់ពេលនេះ តម្លៃត្រីប្លាធូ ឬត្រីកាម៉ុង ស្ថិតក្នុងតម្លៃ ១២០០០៛ទៅ១៥០០០៛ ដដែល បើទោះថ្ងៃនេះសម្បូរគ្រាន់បើជាងថ្ងៃកន្លងទៅក៏ដោយ។

បើតាមការអោយដឹងពីលោកស្រី ឯក ធារី អ្នកលក់គ្រឿងសមុទ្រក្នុងផ្សារដងទង់ ក្រុងខេមរភូមិន្ទ បានឲ្យដឹងថា ចំពោះតម្លៃនៅក្នុងថ្ងៃបន្តបន្ទាប់ប្រែប្រួលយ៉ាងនោះ នៅមិនទាន់ដឹងនៅឡើយ អាស្រ័យលើផលនេសាទជនឬក៏ថមថយនៅលើទីផ្សារ។

សូមជំរាបថា​ ក្នុងរដូវវស្សានេះ ផលនេសាទនិងសកម្មភាពនេសាទក្នុងខេត្តកោះកុងបានធ្លាក់ចុះគួរឲ្យកត់សម្គាល់​ ដោយសារតែបញ្ហាអាកាសធាតុមានភ្លៀងជោគជាំ​ ជាពិសេសនៅសមុទ្រមានរលកសមុទ្រធំៗនិងខ្យល់បោកបក់ខ្លាំងជាបន្តបន្ទាប់ជាប់ៗគ្នានោះ៕ (អត្ថបទ៖ តាំង​ ស៊ុន​នី​ )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation