ភ្នំភ្លើងគីលួអ៊ែរ នៅក្នុងរដ្ឋហាវ៉ៃបានបំផ្លាញផ្ទះអស់២៦ខ្នងហើយ
| ព័ត៌មានអន្តរជាតិ
SHARE


ចំនួនផ្ទះដែលត្រូវបានបំផ្លាញដោយសារភ្នំភ្លើងគីលួអ៊ែរ (Kilauea) នៅក្នុងរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិកបានកើនឡើងដល់២៦ខ្នងហើយកាលពីថ្ងៃអាទិត្យ នៅពេលដែលក្រុមអ្នកវិទ្យាសាស្ត្របានរាយការណ៍ថា កំអែភ្នំភ្លើងនោះបានព្រួសទៅលើមេឃក្នុងកម្ពស់ជាង៦០ម៉ែត្រ។


នៅក្នុងតួលេខដែលត្រូវបានកែសម្រួល, ក្រុមមន្ត្រីរដ្ឋហាវ៉ៃបាននិយាយថា សំណង់ដែលមិនត្រូវបានបញ្ជាក់ច្បាស់ចំនួន៤ផ្សេងទៀតត្រូវបានគ្របដណ្តប់ទៅដោយកំអែភ្នំភ្លើង។
មនុស្សប្រមាណជាង១ពាន់៧រយនាក់ដែលត្រូវបានជម្លៀសចេញនោះបានត្រៀមខ្លួនសម្រាប់ការណ៍ដែលពួកគេប្រហែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបានក្នុងរយៈពេលយ៉ាងយូរទៀត។


ក្រុមមន្ត្រីរដ្ឋហាវ៉ៃបានឲ្យដឹងទៀតថា ផ្ទះដែលត្រូវបានបំផ្លាញទាំងនោះស្ថិតនៅក្នុងតំបន់ដីឡូតិ៍មួយ ជាកន្លែងដែលថ្មរលាយ, ឧស្ម័នពុល និងចំហាយទឹកបានផ្ទុះចេញពីដីភ្នំភ្លើងគីលួអ៊ែរ (Kilauea) ។
កាលពីថ្ងៃអាទិត្យដដែលនោះ ក្រុមមន្ត្រីបានអនុញ្ញាតឲ្យពលរដ្ឋមួយចំនួនត្រឡប់ទៅផ្ទះក្នុងរយៈពេលខ្លីដើម្បីទៅយកសត្វចិញ្ចឹម, ថ្នាំពេទ្យ និងឯកសារផ្សេងៗរបស់ពួកគេ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation