សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ​ហ៊ុនសែន ​​ចេញថ្លៃវះកាត់ខួរក្បាលដល់សន្តិសុខក្រុមហ៊ុនឯកជនមួយរូប
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ បន្ទាប់ពីទទួលបានដំណឹងគួរឱ្យសោកស្តាយចំពោះយុវជន លី គឹមហេង អាយុ ២១ឆ្នាំ ដែលមានមុខរបរជាសន្តិសុខក្រុមហ៊ុនឯកជន ដែលកំពុងខ្វះខាតថវិកាវះកាត់ខួរក្បាល ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីអំឡុងខែមីនា ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចាត់ក្រុមការងារចុះជួបផ្ទាល់ជាមួយប្អូនប្រុស និងក្រុមគ្រួសារ។

ក្នុងឱកាសចុះសួរសុខទុក្ខនេះ ក្រុមការងារសាលារាជធានីភ្នំពេញ​ បាននាំនូវការផ្ដាំសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ហើយទន្ទឹមនឹងការយកចិត្តទុកដាក់ព្រួយបារម្ភសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏ជួយឧបត្ថម្ភចំពោះការចំណាយថ្លៃវះកាត់ទាំងស្រុងរបស់ប្អូនប្រុសផងដែរ៕ (CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation