ប៉ូលិសប្រទេសស៊ែប៊ីរារាំងអ្នកទោសឧក្រិដ្ឋកម្មសង្គ្រាមម្នាក់មិនឲ្យធ្វើការប្រមូលផ្តុំ
| ព័ត៌មានអន្តរជាតិ
SHARE

កាលពីថ្ងៃអាទិត្យ ប៉ូលិសប្រទេសស៊ែប៊ីបានរារាំងមេដឹកនាំស្តាំនិយមម្នាក់ដែលជាអ្នកទោសឧក្រិដ្ឋកម្មសង្គ្រាមមិនឲ្យរៀបចំការប្រមូលផ្តុំនៅក្នុងភូមិចម្រុះកុលសម្ព័ន្ធមួយ ជាកន្លែងដែលការថ្លែងសុន្ទរកថាជាតិនិយមរបស់លោកបានជំរុញឲ្យមានការស្អប់ខ្ពើមជនជាតិភាគតិចក្នុងអំឡុងជម្លោះនៅតំបន់បាល់កង់ក្នុងទសវត្សរ៍ឆ្នាំ១៩៩០។

ប៉ូលិសជាច្រើននាក់បានបិទផ្លូវក្នុងភូមិហតកូវស៊ី (Hrtkovci) ដោយហាមមិនឲ្យមេដឹកនាំគណបក្សរ៉ាឌីកាល់របស់ប្រទេសស៊ែប៊ីលោក វ៉ូជីសឡាវ សេសេល (Vojislav Seselj) និងក្រុមអ្នកគាំទ្ររបស់លោកចូលទៅក្នុងភូមិដែលស្ថិតនៅក្នុងភាគខាងជើងនោះ។


គួរបញ្ជាក់ថា តុលាការព្រហ្មទណ្ឌអន្តរជាតិសម្រាប់អតីតប្រទេសយូហ្គោស្លាវីកាលពីខែមុនបានកាត់ទោសលោក សេសេល (Seselj) ចំពោះការថ្លែងសុន្ទរកថាជាតិនិយមរបស់លោកកាលពីឆ្នាំ១៩៩២នៅក្នុងភូមិហតកូវស៊ី (Hrtkovci) ដែលបានបណ្តាលឲ្យជនជាតិដើមភាគតិចក្រូអាតជាច្រើនត្រូវបាននិរទេសខ្លួន។


តុលាការព្រហ្មទណ្ឌអន្តរជាតិដែលស្ថិតនៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ បានកាត់ទោសលោក សេសេល (Seselj) ឲ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ប៉ុន្តែលោកនៅមានសិទ្ធិសេរីភាព ដោយសារតែគេបានឃុំខ្លួនគាត់អស់រយៈពេល១០ឆ្នាំរួចទៅហើយក្នុងអំឡុងពេលដំណើរការកាត់ទោស។
សូមរំលឹកថា សង្គ្រាមនៅក្នុងអតីតប្រទេសយូហ្គោស្លាវីនេះបានសម្លាប់មនុស្សប្រហែល១០ម៉ឺននាក់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation