ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសឲ្យដឹងថា សម្រាប់បងប្អូនប្រជាពលរដ្ឋនៅខេត្តប៉ៃលិននិងស្វាយរៀង អាចយករថយន្តមកត្រួពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៤ខែ សីហា ឆ្នាំ២០១៨។
ក្រសួងសាធារណការ បានឲ្យដឹងទៀតថា បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានជំនិះ ខេត្តស្ទឹងត្រែងនិងព្រៃវែងរួចហើយរថយន្ត ឆៀកចល័ត របស់ក្រសួងនឹងបន្តចុះទៅកាន់ខេត្តកំពង់ធំនិងខេត្តព្រៃវែងចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែសីហា ហើយនឹងបន្តចុះទៅកាន់ ខេត្តកំពង់ធំនិងត្បូងឃ្មុំ.ចាប់ពីថ្ងៃទី០៣ដល់ថ្ងៃទី០៧ខែ កញ្ញា ឆ្នាំ២០១៨។
ចំពោះការប្រកាស ពីការបរិច្ឆេទ នៃការចុះទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឆៀក ចល័ត នៅតាមបណ្ដាខេត្តខាងលើ ក្រសួងសាធារណការ បានបញ្ជាក់ឲ្យ ប្រជាពលរដ្ឋ ទាក់ទង សម្រាប់ព័ត៌មានបន្ថែម ទៅកាន់លេខ ទូរសព្ទលេខ ចល័ត ០១២ ៩៩០ ២២៣ និង ០៦៩ ៥៦៧ ៨២២៕(អោម ចែតច័ន្ទណារ៉ា )