ស្រុក៥ក្នុងខេត្តព្រៃវែងកំពុងជួបគ្រោះរាំងស្ងួត​ ប៉ះពាល់ដំណាំស្រូវជាង១ម៉ឺនហិកតា
| ព័ត៌មានជាតិ
SHARE

ព្រៃវែង ៖ ក្រៅពីគ្រោះទឹកជំនន់ទន្លេមេគង្គដែលកំពុងបំផ្លាញផលដំណាំប្រជាពលរដ្ឋរស់នៅតាមដងទន្លេ គ្រោះរាំងស្ងួតក៏ កំពុងគំរាមកំហែង និងបំផ្លាញដំណាំស្រូវប្រជាពលរដ្ឋខេត្តព្រៃវែងយ៉ាងធ្ងន់ធ្ងរផងដែរ ដោយក្នុងនោះមានស្រុកចំនួន៥ កំពុងជួបគ្រោះរាំងស្ងួតធ្វើឲ្យប៉ះពាល់ដំណាំស្រូវប្រមាណជាង១ម៉ឺនហិកតា។ នេះបើតាមរបាយការរបស់មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ។

ស្រុកទាំង៥ នៃខេត្តព្រៃវែងដែលជួបគ្រោះរាំងស្ងួតនេះ មានដូចជាស្រុកស្វាយអន្ទរប៉ះពាល់ដំណាំស្រូវចំនួន ២១១៣ ហិកតា , ស្រុកបាភ្នំប៉ះពាល់ដំណាំស្រូវចំនួន២៩០០ហិកតា, ស្រុកកំពង់ត្របែក ប៉ះពាល់ដំណាំស្រូវចំនួន ១៨៧០ ហិកតា, ស្រុកមេសាងប៉ះពាល់ដំណាំស្រូវចំនួន ១៦៥៤ ហិកតា, ស្រុកព្រះស្តេចប៉ះពាល់ដំណាំស្រូវចំនួន ១៧៨៧ ហិកតា។

ជុំវិញគ្រោះមហន្តរាយនេះអាជ្ញាធរខេត្តកន្លងមក បានចុះបូមទឹកដាក់ស្រែជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ តែយ៉ាងណា អាចសង្គ្រោះបានតែមួយចំនួនតូចប៉ុណ្ណោះ ខណៈមួយចំនួនធំ មិនអាចជួយសង្គ្រោះបានទាន់ពេលវេលានោះទេ ។

ក្រៅពីផលប៉ះពាល់ខាងលើនេះ ជំនន់ទន្លេមេគង្គក៏កំពុងបំផ្លាញផលដំណាំគ្រប់ប្រភេទ របស់ប្រជាពលរដ្ឋដែលរស់នៅ តាមដងទន្លេយ៉ាងធ្ងន់ធ្ងផងដែរ​ ដោយក្នុងនោះដំណាំលើផ្ទៃដីប្រមាណ១៨៤០ ហិកតាត្រូវខូចខាតទាំងស្រុង និងប៉ះពាល់ ដំណាំលើផ្ទៃដីប្រមាណ ១៩៨៣៩ ហិកតា ។ ក្រៅពីនោះ ក៏មានដំណាំរួមផ្សំប្រមាណ ៣៨ ហិកតារងផលប៉ះពាល់ និងខូចខាតទាំងស្រុងចំនួន ២៦ ហិកតា ។

ជុំវិញគ្រោះមហន្តរាយនេះប្រជាពលរដ្ឋបានអំពាវនាវដល់អាជ្ញាធរពាក់មេត្តាពិនិត្យលទ្ធភាពផ្តល់ពូជស្រូវដល់ពួកគាត់ សម្រាប់បង្ករបង្ករបង្កើនផលវិញផង បើមិនដូច្នេះពួកគាត់ និងប្រឈមបញ្ហាជីវភាពធ្ងន់ធ្ងរជាក់ជាមិនខាន ពិសេសគឺអាច ធ្វើចំណាក់ស្រុកបោះបង់ស្រែរចំការចោល ទៅការងារធ្វើឆ្ងាយ ផ្ទះសម្បែងជាក់ជាមិនខាន ។

ក្នុងឱកាសចុះសួរសុខទុក និងនាំយកអំណោយចែក ជូនប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា មន្រ្តីគ្រប់លំដាប់ ថ្នាក់ ពិសេសសម្តេចតេជោបានកំពុងគិតបញ្ហានេះយ៉ាងខ្លាំង ដើម្បីត្រៀមជួយប្រជាពលរដ្ឋដែលរងគ្រោះ ពិសេសលើបញ្ហា ចាំបាច់មួយចំនួនដូចជា បញ្ហាផ្តល់គ្រាប់ពូជសម្រាប់បន្ត ការបង្ករបង្កើនផលលើដំណាំស្រូវ និងដំណាំផ្សេងៗទៀតដល់ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិឆ្នាំនេះ។ ឯកឧត្តមបញ្ជាក់ថា​ ក្នុងការលៈទេសៈណាក៏ដោយ ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សប្រជាជនកម្ពុជាមិនរត់ចោលប្រ ជាពលរដ្ឋនោះទេ ទីណាប្រជាពលរដ្ឋជួបទុកលំបាក់ទីនោះ មានវត្តមានថ្នាក់ដឹកនាំ និងមន្រ្តីរបស់គណបក្សប្រជាជន កម្ពុជា ចាំជួយ រួមសុខរួមទុកជាមួយគ្នាជានិច្ច៕(អត្ថបទ៖ ជឹង​ សេងឡុង )



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation