ក្រសួងអប់រំ៖ បេក្ខជនមួយចំនួនបញ្ហាសុខភាព អំឡុងពេលដំណើរសំណេរប្រឡងបាក់ឌុប
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា នៅក្នុងដំណើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់ថ្ងៃទីមួយ ថ្ងៃទី ២០ ខែសីហា ២០១៨នេះ មានបេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួនមានបញ្ហាសុខភាព ក្នុងអំឡុងពេលនៃដំណើរការសំណេរប្រឡង។

ក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ភាគច្រើននៃសិស្សដែលមានបញ្ហាសុខភាពគឺមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម ហើយក្នុងនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាលក្រោយទទួលបានជំនួយ សង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ៕ (CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation