កុមារជាច្រើនមកពីប្រទេសអាហ្វហ្គានីស្ថានបានទៅដល់អាល្លឺម៉ង់ដើម្បីទទួលការព្យាបាល
| ព័ត៌មានអន្តរជាតិ
SHARE

កុមារជិត ១០០ នាក់បានមកដល់ Dusseldorf ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យដើម្បីព្យាបាលនៅមន្ទីរពេទ្យអាល្លឺម៉ង់។
អ្នកស្ម័គ្រចិត្តមកពីកាកបាទក្រហមអាល្លឺម៉ង់ និង ក្រុមជំនួយ Friedensdorf International បានជួយកុមារចំនួន ៨៨ នាក់ដែលភាគច្រើនមកពីអាហ្វហ្គានីស្ថាន។

កាកបាទក្រហមអាឡឺម៉ង់បានដឹកកុមារ ២៤នាក់ទៅមន្ទីរពេទ្យក្នុងរថយន្តសង្គ្រោះបន្ទាន់ ខណៈដែលកុមារមួយចំនួនត្រូវបានបញ្ជូនដោយផ្ទាល់ទៅកន្លែងស្នាក់នៅរបស់ Friedensdorf នៅ Oberhausen ។
លោក Thomas Jacobs ប្រធាន Friedensdorf International ដែលផ្តល់ជំនួយដល់កុមារពីតំបន់ដែលហែកហួរដោយសង្គ្រាមនិងតំបន់វិបត្តិបាននិយាយថាបេសកកម្មជួបឧបសគ្គ។
កុមាររងទុក្ខវេទនាពីលក្ខខណ្ឌខុសប្លែកគ្នាដូចជារបួសចំហរជំងឺនិងការរលាកដែលគំរាមកំហែងដល់អាយុជីវិតដែលបណ្តាលមកពីភាពក្រីក្រឬការប្រយុទ្ធគ្នា។

លោក Johannes Stegmann ប្រធានប្រតិបត្ដិការនៅកាកបាទក្រហមនៅអាល្លឺម៉ង់បាននិយាយថា បុគ្គលិកដែលត្រូវបានកាត់បន្ថយនៅមន្ទីរពេទ្យនៅថ្ងៃអាទិត្យមានន័យថាកុមារខ្លះ នឹង រងចាំរហូតដល់សប្តាហ៍ក្រោយដើម្បីនាំយកទៅគ្លីនីក។

ការពន្យារពេលនេះបណ្តាលឱ្យមានការខាតបង់ប្រាក់បន្ថែមរហូតដល់ចំនួន ៤០.០០០អឺរ៉ូ (ប្រហែល ៤៥.៨០០ ដុល្លារអាមេរិក) ដោយសារតែការចំណាយក្នុងការជួលក្រុមហ៊ុនអាកាសចរណ៍។
លោក Jacobs បាននិយាយថាប្រតិបត្តិករមន្ទីរពេទ្យអាល្លឺម៉ង់ផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារ។



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation