ក្រសួងធនធានទឹក៖ នៅម៉ោង២រំលងអាធ្រាត្រយប់នេះ ជំនន់ស្ទឹងព្រែកត្នោត នឹងមកដល់ភ្នំពេញ និងខេត្តកណ្ដាល មុននឹងហូរចាក់ចូលទន្លេបាសាក់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម​ ចាន់ យុត្ថា បានឲ្យដឹងនៅយប់ថ្ងៃទី២០ ខែសីហានេះថា​ ជំនន់ស្ទឹងព្រែកត្នោត នឹងមកដល់ភ្នំពេញ និងខេត្តកណ្ដាល មុននឹងហូរចាក់ចូលទន្លេបាសាក់។

អ្នកនាំពាក្យក្រសួងធនធានទឹក បញ្ជាក់ បន្តថា​ ជំនន់ស្ទឹងព្រែកត្នោតនេះគឺដោយសារទឹកភ្លៀងដែលបានធ្លាក់ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប្រមាណ២០០មីល្លីម៉ែត្រ ត្រូវបានហូរចូលតាមព្រែកអូរតូចៗ ចាក់ចូលមកក្នុងស្ទឹងព្រែកត្នោត។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ជំនន់ស្ទឹងព្រែកត្នោត នឹងមកដល់ភូមិសាស្រ្តរាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ២រំលងអាធ្រាត្រនេះ ប៉ុន្តែក្រសួងបាននិងកំពុងជួយអន្តរាគមន៍ហើយដោយត្រៀមគ្រឿងចក្រជាង២០គ្រឿង។

ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម​លឹម គានហោបានបញ្ជាឲ្យ ត្រៀមលក្ខណៈរួចរាល់សម្រាប់ទប់ទល់ និងស្ថានភាពជំនន់នេះ។

សុមជម្រាបថា ចាប់តាំងពីថ្ងៃទី១៩ ខែសីហាម្សិលមិញ​ជុំវិញស្ថានភាពជំនន់ព្រែកត្នោតនេះ ក្រសួងធនធានទឹកនិងឧតុនិយម បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ជាង២០គ្រឿង រួមជាមួយមន្ត្រីបច្ចេកទេស ព្រមទាំងមធ្យោបាយសម្ភារផ្សេងៗ ដូចជា សំបកការ៉ុង សាច់ដីត្រូវបានបញ្ជូនទៅកាន់ទីតាំង នឹងដាក់ពង្រាយតាមទំនប់សណ្តរស្ទឹងក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាលដើម្បីត្រៀមអន្តរាគមន៍៕
អត្ថបទ៖ ឃឹម​ វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation