ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជានិងគណបក្ស១៦ជួបគ្នាពិភាក្សារួមគ្នាកសាង ជាតិជាលេីកទីមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា

image

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២១ សីហា នេះ សម្តេចតេជោហ៊ុនសែន បានជួបប្រជុំព្រមទាំងហូបអាហារសាមគ្គីជាមួយ បងប្អូនថ្នាក់ដឹកនាំមកពីគណបក្សនយោបាយចំនួន១៦ នៅវិមានសន្តិភាព។

ជុំវិញជំនួបនេះ សម្តេចតេជោហ៊ុនសែន ប ញ្ជាក់ថា គឺនឹងពិភាក្សាគ្នាក្នុងការបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់» រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោត​ហើយការបង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់” មានសារៈសំខាន់ណាស់ ព្រោះថាការចូលរួមផ្តល់នូវមតិយោបល់ច្រើន គឺរមែងនាំមកនូវផលប្រយោជន៍វិជ្ជមានល្អៗច្រើនសម្រាប់ចូលរួមកសាងជាតិ ហើយនេះក៏បង្ហាញអោយឃើញថា យើងរួបរួមគ្នាជាកម្លាំងស្នូលនៃសាមគ្គីភាពនិងឯកភាពជាតិពិតប្រាកដតាមគន្លងលទ្ឋិប្រជាធិបតេយ្យ។

សូម​ជំរាប​ថា​ គណបក្សនយោបាយដែលចូលរួមកិច្ចពិគ្រោះយោបល់នៅព្រឹកនេះរួមមានដូចជា៖

១៖ គណបក្សខ្មែររួបរួមជាតិ
២៖ គណបក្សពន្លឺថ្មី
៣៖ គណបក្សសញ្ជាតិកម្ពុជា
៤៖ គណបក្សខ្មែរក្រោក
៥៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
៦៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ
៧៖ គណបក្សសាធារណរដ្ឋខ្មែរ
៨៖ គណបក្សរស្មីខេមរា
៩៖ គណបក្សហ៊្វុនស៊ិនប៉ិច
១០៖ គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច
១១៖ គណបក្សយុវជនកម្ពុជា
១២៖ គណបក្សធម្មាធិបតេយ្យ
១៣៖ គណបក្សឆន្ទៈខ្មែរ
១៤៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
១៥៖ គណបក្សខ្មែរតែមួយ
១៦៖ គណបក្សប្រជាជនកម្ពុជា

គណបក្សដែលមិនចូលរួមមាន៖
គណបក្សមាតុភូមិយើង,
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និង គណបក្សខ្មែរឈប់ក្រ៕


ព័ត៌មានទាក់ទង...