មនុស្ស ១១នាក់ស្លាប់នៅក្នុងការបាញ់ប្រហារជាមួយយោធា និងប៉ូលិសក្នុងទីក្រុង Rio
| ព័ត៌មានអន្តរជាតិ
SHARE

ប្រេស៊ីល៖ យ៉ាងហោចណាស់ក្រុមជួញដូរគ្រឿងញៀន ១១នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលបាញ់ប្រហារតដៃ ជាមួយទាហាននិងប៉ូលីស នៅក្នុងទីតាំងមួយចំនួនក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

អ្នកនាំពាក្យទាហានប្រេស៊ីលលោក Carlos Cinelli និយាយថា ជនសង្ស័យ៥ នាក់ត្រូវបានសម្លាប់និង ១០នាក់ទៀតត្រូវបាន ចាប់ខ្លួន កាលពីថ្ងៃចន្ទនៅពេលដែលទាហានបានវាយលុកសង្កាត់ Mare, Complexo Alemao និង Penha ។

លោក Carlos Cinelli និយាយថា អាជ្ញាធរបានរឹបអូសអាវុធនិងកញ្ឆាអំឡុងប្រតិបត្តិការហើយទាហានពីរនាក់បានរងរបួស។

ប៉ូលិសបាននិយាយថា មនុស្ស ៦ នាក់ផ្សេងទៀតបានស្លាប់កាលពីថ្ងៃចន្ទនៅក្នុងការប្រឈមមុខដាក់គ្នាជាមួយមន្រ្តីប៉ូលីស។
ប៉ូលីសបាននិយាយថា ការបាញ់ប្រហារមួយបានផ្ទុះឡើងខណៈដែលក្រុមប៉ូលីលបានដេញតាមក្រុមជនសង្ស័យ។

ចាប់តាំងពីខែកុម្ភៈទាហានរបស់ប្រទេសនេះ ត្រូវបានចាត់ទុកឱ្យបានទទួលបន្ទុកលើកិច្ចសន្តិសុខនៅក្នុងទីក្ករុង Rio de Janeiro បន្ថែមពីលើប៉ូលីសដែលមានស្រាប់។

សូមជំរាបថា ទីក្រុងម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០១៦របស់ប្រទេសប្រេស៊ីលមួយនេះ កំពុងព្យាយាម ទប់ស្កាត់ការកើនឡើងនៃអំពើហិង្សា ដែលបង្កឡើងដោយក្រុមជួញដូរគ្រឿងញៀនដ៏សកម្មក្នុងប្រទេសនេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation