ព័ត៌មានជាតិ

សន្លឹក​កិច្ចការ​ប្រឡង​បាក់ឌុប​ទូទាំង​ប្រទេស​នាំមក​ដល់​មណ្ឌល​កំណែ​វិទ្យាល័យព្រះ​ស៊ីសុវត្ថិ​រួចរាល់​

image


ភ្នំពេញ​៖​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិ​ ឬ​ បាក់ឌុប​ បានបញ្ចប់​ជា​ស្ថាពរ​ហើយ​ នៅ​ល្ងាច​ថ្ងៃ​ទី​២១​ ខែ​សីហា​ នេះ​ ដោយឡែក​ សន្លឹក​កិច្ចការ​ប្រឡងនៅ​ទូទាំង​ប្រទេស​ បានយក​មក​ដល់​មណ្ឌល​កំណែ​វិទ្យាល័យព្រះ​ស៊ីសុវត្ថិ​រួចរាល់ហើយ។


យោងតាមហ្វេសប៊ុក​ផេក​ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​ ចេញ​ផ្សាយ​យប់​នេះ​ បានឲ្យដឹងថា​ មក​ដល់​ពេល​​នេះ ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ​ ហង់ ជួន​ ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​រង់ចាំ​ទទួល​​គណៈ​មេ​ប្រយោគ​ទូទាំង​ប្រទេស គណៈ​កម្មការ​អប្បមាទ និង​ដោយ​មាន​ការ​ចូលរួម​របស់​អ្នកសង្កេតការណ៍​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​​បាន​ដឹក​​ ហិប​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​​នៅមណ្ឌល​រាជធានី​​ខេត្តនានា​មក​ដល់​មណ្ឌល​កំណែ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ជាបន្តបន្ទាប់។

បើតាមការបញ្ជាក់ពីឯកឧត្តម ទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងក្រសួង
អប់រំ ឲ្យដឹងថា​ សម្រាប់កំណែប្រឡងបាក់ឌុបឆ្នាំនេះមានមណ្ឌលកំណែចំនួន ៧ទីតាំងនៅរាជធានីភ្នំពេញនោះ ហើយអង្គភាពប្រឆាំងអំពើពុករលួយនឹងបំពាក់កាម៉ារ៉ាសុវត្ថិ ភាពនៅគ្រប់មណ្ឌលកំណែ៕