មន្ត្រីសុខាភិបាល ស្នើឱ្យប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាមកើតលើមនុស្សចាស់នៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ជំងឺគ្រុនឈាមកើតឡើងប្រមាណជាង៥ពាន់ករណី ក្នុងរដូវវស្សាឆ្នាំ២០១៨នេះ ។ ស្ថានភាពអ្នកកើតគ្រុនឈាមនៅកម្ពុជា បានប្រែប្រួលដោយសារតែចំនួនមនុស្សចាស់ដែលកើតគ្រុនឈាមបានកើនឡើងរហូតដល់១០០ករណី។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សុវណ្ណ បានថ្លែងប្រាប់អ្នកសារព័ត៌មានCNCថាក្រសួងសុខាភិបាលកំពុងតាមដាននិងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពប្រែប្រួលនៃជំងឺគ្រុនឈាមនេះ ។

លោកបន្តថា ក្រសួងសុខាភិបាលសូមអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ពិសេសត្រូវយកចិត្តទុកដាក់កំចាត់ជំរកមូសខ្លាឱអស់ពីក្នុងផ្ទះ។ លោកបញ្ជាក់ថា គ្រុនឈាមពេលនេះ អាចបង្ករគ្រោះថ្នាក់ដល់មនុស្សរាប់ចាប់តាំងពីទារករហូតដល់វ័យ៤៥ឆ្នាំ។ខណៈដែល រយៈពេលកន្លងទៅជំងឺគ្រុនឈាមនៅកម្ពុជា បានកើតឡើងចំពោះតែកុមារដែលមានអាយុក្រោម១៥ឆ្នាំប៉ុណ្ណោះ។

វិធានការការពារសុខភាពពីភ្នាក់ងារចម្លងជំងឺគ្រុនឈាមរួមមាន៖

• ត្រូវកម្ចាត់ដង្កូវទឹកនៅកន្លែងមានទឹកដក់ ត្រូវលាងសម្អាតពាង ឬអាង ឲ្យបានម្តងក្នុងមួយសប្តាហ៍ និងត្រូវសហការជាមួយបណ្តាញសុខាភិបាលមូលដ្ឋានដើម្បីដាក់ថ្នាំអាបែតឬប៊ីធីអាយ ។
• កំចាត់ដង្កូវទឹកពីក្នុងសម្ភារដែលអាចដក់ទឹក ដោយកប់ឬដុតចោលឬទុកឲ្យមានរបៀបនូវរាល់សម្ភារដោយចៀសវាងកុំឲ្យមានទឹកដក់បានឲ្យសោះ
• ត្រូវធ្វើអនាម័យក្នុងផ្ទះជុំវិញផ្ទះឲ្យបានស្អាតដើម្បីកម្ចាត់ជម្រកមូសខ្លា។
• ទី៤ ក្នុងករណីមានការសង្ស័យ ដូចជាគ្រុនក្តៅខ្លាំង ត្រូវប្រញាប់ប្រញាល់នាំអ្នកជំងឺទៅទទួលសេវាថែទាំសុខភាពសាធារណៈដែលនៅជិតបំផុតដូចជាមណ្ឌលសុខភាពមន្ទីរពេទ្យបង្អែក ឬមន្ទីពេទ្យ ដើម្បីពិនិត្យនិងព្យាបាលបានទាន់ពេលវេលា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation