លោកស្រី អុង សានស៊ូជី និយាយថា វាជាការលំបាកសម្រាប់មីយ៉ាន់ម៉ាដើម្បីកំណត់ពេលវេលាជាក់លាក់មួយ ចំពោះការវិលត្រឡប់មកវិញ របស់ពលរដ្ឋមូស្លីមរ៉ូហ៊ីងយ៉ា
| ព័ត៌មានអន្តរជាតិ
SHARE

មីយ៉ាន់ម៉ា៖មេដឹកនាំប្រទេសមីយ៉ាន់ម៉ាលោកស្រីអាំងសាន ស៊ូជី បាននិយាយកាលពីថ្ងៃអង្គារថា មីយ៉ាន់ម៉ាមិនអាចកំណត់ ពេលវេលាឱ្យបានច្បាស់លាស់នោះទេ ក្នុងការឈានទៅដោះស្រាយបញ្ចប់បញ្ហារបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានោះ។

លោកស្រី អុង សានស៊ូជី បាននិយាយថា វាពិតជាលំបាកណាស់សម្រាប់លោកមីយ៉ាន់ម៉ា ដើម្បីកំណត់ពេលវេលាជាឯកតោភាគី ព្រោះវាត្រូវការការងារជាមួយប្រទេសបង់ក្លាដេសដើម្បីធ្វើកិច្ចការនេះ។

ទោះបីជាយ៉ាងណាក៏ដោយលោកស្រីបាននិយាយថា ប្រទេសមីយ៉ាន់ម៉ាបានរៀបចំផែនការប្រកបដោយសក្តានុពល ដោយរៀបចំកន្លែងមួយសមរម្យសម្រាប់ពលរដ្ឋមូស្លីមរ៉ូហ៊ីងយ៉ាអាចតាំងទីលំនៅនៅពេលដែលពួកគេត្រឡប់មកវិញ។

ការអះអាងរបស់លោកស្រីអ៊ុងសាន ស៊ូជី បែបនេះធ្វើឡើងខណៈពេលដែលលោកស្រីកំពុងមានវត្តមាននៅក្នុងប្រទេសសឹង្ហបូរី ក្នុងបេសកម្មបង្ហាញពីអនាគតរបស់ប្រទេសមីយ៉ាន់ម៉ា។

សូមជំរាបថា ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាប្រមាណ ៧សែននាក់នាក់បានភៀសខ្លួន បន្ទាប់ពីកើតមានប្រតិបត្តិការប្រឆាំង ពួកគេយ៉ាងឃោរឃៅដោយកងទ័ពមីយ៉ាន់ម៉ា កំឡុងពេលដែលលោកស្រីអ៊ុងសាន ស៊ូជី បានកាន់អំណាចបាន រយៈពេលពីរឆ្នាំតែប៉ុណ្ណោះ។ ភាគច្រើននៃជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាទាំងនោះ ត្រូវបានជាប់គាំងក្នុងជំរុំជនភៀសខ្លួន ដែលមានស្ថានភាពអាក្រក់ខ្លាំងក្នុងតំបន់ព្រំដែនរវាងប្រទេសមីយ៉ាន់ម៉ានិងប្រទេសបង់ក្លាដេស៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation