ជនរងគ្រោះដោយសារទឹកជំនន់នៅក្នុងរដ្ឋ Kerala បានទទួលជំនួយផ្នែកវេជ្ជសាស្ត្រ ខណៈដែលទឹកជំនន់ចាប់ផ្តើមស្រកចុះហើយ
| ព័ត៌មានអន្តរជាតិ
SHARE

ឥណ្ឌា៖ បន្ទាប់ពីកម្រិតទឹកជំនន់ដែលបានវាយប្រហារនៅក្នុងរដ្ឋ Kerala បានថមថយនោះ ការផ្តោតទៅលើការប្រយុទ្ធ ប្រឆាំងទប់ស្កាត់នឹងជំងឺឆ្លងត្រូវធ្វើឡើង។
មនុស្សជាង ២០០នាក់បានបាត់បង់ជីវិតដោយសារទឹកជំនន់នេះ ហើយមនុស្សរាប់រយពាន់នាក់ត្រូវបានជម្លៀស។

ភាគច្រើននៃពួកគេកំពុងរស់នៅក្នុងជំរុំសង្គ្រោះ ស្របគ្នាមន្ត្រីសុខាភិបាល កំពុងពិនិត្យយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថា នឹងមិនមានការផ្ទះឡើងនូវជំងឺអាសន្នរោគនិងការរាលដាលនៃជំងឺឆ្លងដ៏ទៃទៀតឡើយ។
ជំរុំភៀសខ្លួនមួយក្នុងចំនោមជំរុំជាច្រើនត្រូវបានបង្កើតឡើងនៅគឺនៅសាកលវិទ្យាល័យសហភាពគ្រីស្ទាននៅខាងក្រៅកំពង់ផែសមុទ្រកូឈី ដែលនៅក្នុងជំរុំនោះមានមនុស្សប្រហែល១៥០០នាក់បាននឹងកំពុងស្នាក់នៅទីនោះ ហើយកាលពីសប្តាហ៍មុនមានពលរដ្ឋរងគ្រោះដោយទឹកជំនន់ស្នាក់នៅរហូតដល់ជាង១ម៉ឺននាក់ឯណោះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation