រញ្ជួយដីកម្រិត៧រ៉ិកទ័រធ្វើអោយកក្រើករដ្ឋធានីការ៉ាកាស (Caracas) នៃប្រទេសវ៉េណេស៊ុយអេឡា
| ព័ត៌មានអន្តរជាតិ
SHARE

វ៉េណេស៊ុយអេឡា៖ គ្រោះធម្មជាតិរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារនៅភាគខាងកើតវេណេហ្ស៊ុអេឡាជំរុញឱ្យ មានការជម្លៀសមនុស្សចេញពីអគារជាច្រើននៅក្នុងទីក្រុងការ៉ាកាស។

ក្រុមប្រជាពលរដ្ឋនិងកម្មករដែលភ័យរន្ធត់បានចាកចេញពីអគារយ៉ាងឆាប់រហ័សនៅទូទាំងទីក្រុងនេះ ហើយនាំគ្នាមកប្រមូលផ្តុំ នៅលើចិញ្ចើមផ្លូវនិងឧទ្យាននានា។

អគារមួយក្នុងចំណោមអាគារខ្ពស់បំផុតដែលមិនទាន់បានបញ្ចប់ការសាងសង់ ដែលមានឈ្មោះថា Tower of David ទទួលរងការខូចខាតនៅកំពូលអគារចំនួនប្រាំជាន់ ដែលមិនទាន់បានបញ្ចប់ ការសាងសង់នោះ ហើយកម្ទេចកម្ទីថ្ម បានរលំធ្លាក់ចុះលើដងផ្លូវជុំវិញអគារនេះវ។

ការស្ទង់ភូមិសាស្ត្រអាមេរិកបានបង្ហាញពីទំហំនៃការរញ្ជួយដីកាលពីថ្ងៃអង្គារថា មានកម្រិតញ័រ ក្នុងកម្រិត ៧.៣ តាមរង្វាស់រិចទ័រ និងមានជម្រៅរញ្ជួយក្នុងជម្រៅ ១២៣ គីឡូម៉ែត្រ។ ចំណុចកណ្តាលនៃការរញ្ជួយដីនេះស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រ ភាគពាយព្យនៃ Yaguaraparo, ដែលជាទីក្រុងមួយនៅក្នុងរដ្ឋ Sucreរបស់ប្រទេសវ៉េណេស៊ុយអេឡា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation