ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Microsoft អះអាងថា បានរារាំងការប៉ុនប៉ងរបស់ក្រុមលួចទិន្នន័យ តាមអ៊ីនធឺណិតរបស់រុស្ស៊ី ដែលព្យាយាមលួចទិន្នន័យរបស់ក្រុមអ្នកនយោបាយអាមេរិក

image

ក្រុមហ៊ុន Microsoft បាននិយាយថា ការប៉ុនប៉ងរបស់រុស្សីដើម្បីដាក់ឱ្យដំណើរការការវាយប្រហារតាមអ៊ីនធើណែត ប្រឆាំងនឹងក្រុមអភិរក្សរបស់អាមេរិកត្រូវបានរារាំង។

ក្រុមហ៊ុន Microsoft បាននិយាយថា ពួក Hacker រុស្ស៊ីបានព្យាយាមលួចទិន្នន័យពីអង្គការនយោបាយ រួមទាំងវិទ្យាស្ថាន សាធារណរដ្ឋអន្តរជាតិ និងវិទ្យាស្ថាន Hudson Institute ។ប៉ុន្តែពួកគេត្រូវបានរាំងស្ទះ នៅពេលដែលបុគ្គលិកផ្នែក សន្តិសុខរបស់ក្រុមហ៊ុន Microsoft បានបានឈ្នះនឹងទាញយកការគ្រប់គ្រងត្រឡប់មកវិញ។

ក្រុមហ៊ុន Microsoft បាននិយាយថា ក្រុម Hacker ដែលមានឈ្មោះថា Fancy Bear បានស្ថិតនៅពីក្រោយការវាយប្រហារនេះ។

ក្រុមហ៊ុន Microsoft បានបន្តថា ការវាយប្រហារយ៉ាងសាហាវនេះហាក់ដូចជាការចាប់ផ្តើមយុទ្ធនាការបន្លំភ្នែកមួយ ដែលបញ្ឆោតឱ្យអ្នកប្រើប្រាស់អ៊ិនធឺណេត ដែលភាគច្រើនជាអ្នកនយោបាយរបស់អាមេរិក ចូលទៅមើលក្នុងវេបសាយ មួយចំនួនដែលអនុញ្ញាតឱ្យក្រុមHacker Fancy Bear នេះ អាចចូលទៅមើលនិងលួចយកព័ត៌មានរបស់អ្នក ដែលប្រើប្រាស់ទាំងនោះ៕

ព័ត៌មានទាក់ទង...