មាស សុខសោភា ណាត់ជួប ខេម នៅលើទឹកដីប្រទេសបារាំង
| ព័ត៌មានអន្តរជាតិ
SHARE

ខណៈដែលកំពុងស្ថិតនៅលើពីរទ្វីបផ្សេងគ្នា តែទាំង មាស សុខសោភា និង ខេម បានកំណត់រួចហើយថា ពួកគេនឹងជួបគ្នានៅលើទឹកដីប្រទេសបារាំងនាពេលខាងមុខដ៏ខ្លីនេះ។


នៅពេលនេះ ទស្សនិកជនភាគច្រើនបានដឹងថា តារាចម្រៀងសំឡេងស្អកលោក ខេម កំពុងរវល់កើបលុយយ៉ាងមមាញឹកនៅលើទឹកដីអាមេរិកជាលើកដំបូង ក្រោយពេលតារារូបនេះធ្លាប់បរាជ័យគម្រោងទៅសម្តែងច្រៀងលើទឹកដីលោកដូណាត្រាំនេះមួយលើកជាពីរលើកមកនោះ។ ចំណែកឯតារាចម្រៀងសំឡេងស្រួយស្រេសអ្នកនាង មាស សុខសោភា វិញ នៅពេលនេះកំពុងតែកើបលុយនៅលើទឹកដីកំណើតរបស់ខ្លួនស្ទើរគ្មានពេលសម្រាក មុននឹងត្រូវចេញទៅស្វែងរកប្រាក់នៅបរទេស។


ទាំង មាស សុខសោភា និង ខេម បានប្រកាសរួមគ្នាថា ពួកគេទាំងពីរនាក់នឹងចេញទៅជួបគ្នានៅលើទឹកដីប្រទេសបារាំងនៅក្នុងខែតុលា ឆ្នាំ២០១៨ ដោយ មាស សុខសោភា ត្រូវចេញដំណើរពីកម្ពុជា រីឯ ខេម ត្រូវហោះចេញពីសហរដ្ឋអាមេរិក ហើយពួកគេនឹងត្រូវសម្តែងនៅទីនោះរយៈពេល២ខែ។


ជាមួយគ្នានេះ តារាចម្រៀងទាំងពីរក៏បានប្រកាសសុំការគាំទ្រនៅពេលពួកគេទៅសម្តែងនៅទីនោះផងដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation