ក្រសួងមហាផ្ទៃដាក់វិធានការ ពង្រឹងសន្តិសុខសម្រាប់ជនបរទេសនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

យោងតាមរបាយការណ៍បានឲ្យដឹងថា ក្នុងត្រីមាសទី២ ឆ្នាំ២០១៨នេះ ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កត់សម្គាល់ឃើញថា វិនិយោគិន និងអ្នកទេសចរណ៍បរទេសដែលមកប្រទេសកម្ពុជា បានទទួលរងគ្រោះមានចំនួន ១៧៨ករណី (បើប្រៀបធៀបជាមួយត្រីមាសទី១ មាន១៤១ករណីកើនឡើង ៣៧ករណី)។

របាយការណ៍បង្ហាញទៀតថា ភាគច្រើនដោយអំពើចោរកម្មលួច-ឆក់មានចំនួន ៧៧ករណី ស្មើនឹង ៤៣,២៥% មាន ៣៧សញ្ជាតិ ក្នុងនោះសញ្ជាតិច្រើនជាងគេគឺ ចិន៦១នាក់, វៀតណាម២២នាក់, បារាំង១៤នាក់, អង់គ្លេស១៣នាក់, អូស្ត្រាលី១១នាក់ ហើយភូមិសាស្ត្រដែលកើតមានច្រើនជាងគេគឺនៅរាជធានីភ្នំពេញ។

ក្រៅពីជនបរទេសរងគ្រោះ ក៏មានជនបរទេសប្រព្រឹត្តបទល្មើសមានចំនួន ៨៨ករណី ឃាត់ខ្លួន៣៧៨នាក់ មាន២៥សញ្ជាតិ (បើប្រៀបធៀបជាមួយត្រីមាសទី១ មាន៥៥ករណី កើនឡើង៣៣ករណី) ភាគច្រើនបទល្មើសប្រើប្រាស់-ជួញដូរគ្រឿងញៀនមានចំនួន ១៧ករណី ស្មើនឹង ១៩,៣១% នៃចំនួនសរុប ៨៨ករណី ក្នុងនោះជនបរទេសប្រព្រឹត្តបទល្មើសច្រើនជាងគេគឺ ចិន២៥៧នាក់, នីហ្ស៊េរីយ៉ា៣៧នាក់, វៀតណាម១៥នាក់, ថៃ១២នាក់, កូរ៉េខាងត្បូង០៨នាក់ ហើយភូមិសាស្ត្រដែលកើតមានច្រើនជាងគេគឺនៅរាជធានីភ្នំពេញ។

សម្រាប់ត្រីមាសទី២ ឆ្នាំ២០១៨ ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) បានទទួលបណ្តឹងពីជនបរទេស និងស្ថានទូតចំនួន ០៨ករណី បានដោះស្រាយបញ្ចប់ ០២ករណី និងមិនទាន់បញ្ចប់មាន ០៦ករណី (សង្ស័យបង្ខាំងមនុស្សខុសច្បាប់០២ករណី, ចោរកម្ម០១ករណី ការស្នើសុំនានា០៣ករណី) ករណីដែលមិនទាន់បានបញ្ចប់នោះដោយសារមូលហេតុកំពុងស្ថិតក្នុងការសិក្សាស្រាវជ្រាវស៊ើបអង្កេត និងមួយចំនួនទៀតជនល្មើសរត់គេចខ្លួន។

នាយកដ្ឋាន-ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តពង្រឹងការអនុវត្តតាមផែនការរបស់ក្រសួងមហាផ្ទៃ និងផែនការណែនាំរបស់អគ្គស្នងការនគរបាលជាតិ ស្តីពីការការពារសន្តិសុខ សុវត្ថិភាព ជូនស្ថានទូត មន្ត្រីការទូត វិនិយោគិន និងភ្ញៀវទេសចរណ៍បរទេស អោយមានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕(អត្ថបទ៖ សៀម ប៊ុនធី)  



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation