មនុស្សប្រហែល១លាននាក់បានភៀសខ្លួនចេញពីលំនៅដ្ឋានដោយសារទឹកជំនន់នៅក្នុងរដ្ឋ Kerala ប្រទេសឥណ្ឌា
| ព័ត៌មានអន្តរជាតិ
SHARE

ឥណ្ឌា៖មនុស្សជិត ៤០០ នាក់បានស្លាប់ហើយមនុស្សរាប់ពាន់នាក់នៅតែជាប់គាំងដោយសារគ្រោះទឹកជំនន់នៅក្នុងរដ្ឋ Kerala ប្រទេសឥណ្ឌា ដែលត្រូវបានចាត់ទុកជាគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈមួយសតវត្សរ៍ចុងក្រោយនៃរដ្ឋនេះ។


មនុស្សជាងមួយលាននាក់បានផ្លាស់ទីលំនៅ ហើយភាគច្រើននៃពួកគេបានរស់នៅក្នុងតង់នៅក្នុងទីទួលសុវត្ថិភាព រាប់ពាន់កន្លែងនៅទូទាំងរដ្ឋនេះ។


នៅពេលដែលខ្យល់ព្យុះខ្យល់មូសុងចាប់ផ្តើមធូរស្រាលកិច្ចប្រឹងប្រែងត្រូវបានបង្កើនដើម្បីផ្តល់ជំនួយសង្គ្រោះនៅតំបន់ដាច់ស្រយាល ហើយនៅក្នុងផ្នែកមួយចំនួនក្នុងរដ្ឋនេះគឺកំពុងត្រូវបានស្តារនិងសំអាតបន្ទាប់ពីទឹកបានស្រកចុះនោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation