ក្រុមហ៊ុនទាំងពីរបានចុះកិច្ចហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីផ្តល់ជូននូវសេវាកម្មដំបូងបង្អស់ ក្នុងការទូទាត់ដោយមិនប្រើសាច់ប្រាក់លើថ្លៃសេវា ឬថ្លៃអចលនទ្រព្យនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនចំនួន២ គឺធនាគារឯកទេសវីង និងក្រុមហ៊ុនភ្នាក់ងារជំនាញក្នុងការគ្រប់គ្រងអចលនទ្រព្យ ខេបភីថល មេននេចមិន សូលូសិន (ស៊ី អ៊ឹម អេស) បានចុះកិច្ចហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីផ្តល់ជូននូវសេវាកម្មដំបូងបង្អស់ ក្នុងការទូទាត់ដោយមិនប្រើសាច់ប្រាក់លើថ្លៃសេវា ឬថ្លៃអចលនទ្រព្យនៅកម្ពុជា។

ភាពជាដៃគូនេះ នឹងអនុញ្ញាតឱ្យអតិថិជនដែលមានទំនុកចិត្តលើសេវាកម្មឥតខ្ចោះ ដែលផ្តល់ជូនដោយភ្នាក់ងារ ស៊ី អ៊ឹម អេស បង់ថ្លៃជួលប្រចាំខែ ថ្លៃទឹកភ្លើង ថ្លៃគ្រប់គ្រង និងសេវាកម្មផ្សេងៗទៀត បានយ៉ាងងាយស្រួល រហ័ស និងមានសុវត្ថិភាព តាមរយៈសេវាធនាគារចល័តដែលផ្តល់ជូនដោយវីង។ អតិថិជនអាចធ្វើប្រតិបត្តិការទូទាត់ទាំងនេះ ដោយចូលទៅកាន់កម្មវិធីស្មាតហ្វូនវីង ឬវាយលេខកូដ USSD * 989 #​ ក៏ដូចជាទៅកាន់​ភ្នាក់ងារជាង៥០០០កន្លែង ទូទាំងប្រទេសដើម្បីធ្វើការទូទាត់ប្រាក់។

លោក ចូវ៉ានី អេនតូនីញ៉ូ នាយកគ្រប់គ្រង ភ្នាក់ងារស៊ី អ៊ឹម អេស មានប្រសាសន៍ថាក្រុមហ៊ុនតែងតែស្វែងរកវិធីសាស្រ្តដែលល្អប្រសើរជាងមុន ដើម្បីឱ្យប្រាកដថា អតិថិជនរបស់យើងពេញចិត្តនឹងសេវាកម្មរបស់យើង។ លោកបន្តថា យើងបានក្លាយទៅជាក្រុមហ៊ុនអចលនទ្រព្យដំបូងគេដែលបានធ្វើជាដៃគូសហការជាមួយធនាគារ ដើម្បីណែនាំដំណោះស្រាយទូទាត់ដោយមិនប្រើសាច់ប្រាក់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃវិស័យគ្រប់គ្រងអចលនទ្រព្យ។ ទាំងនេះក៏ជាផ្នែកមួយនៃជំហានដំបូងរបស់ក្រុមហ៊ុនយើងក្នុងការរួមបញ្ចូលគ្នានូវសេវាកម្មអចលនទ្រព្យ និងបច្ចេកវិទ្យា ហើយយើងសង្ឃឹមថា ការនាំមកជូនថ្មីនេះ នឹងក្លាយជាឲកាសនៃការច្នៃប្រឌិតថ្មីៗក្នុងវិស័យសេវាកម្មអចលនទ្រព្យ ដែលស្រដៀងទៅនឹងសេវាកម្មនៅក្រៅប្រទេសផងដែរ។


អ្នកឧកញ៉ា គិត លីផាន់ណា នាយកប្រតិបត្តិភ្នាក់ងារ ស៊ី អ៊ឹម អេស បានមានប្រសាសន៍ថា "គោលដៅមួយដ៏សំខាន់របស់យើងនៅឆ្នាំនេះ គឺការកែលម្អឥតឈប់ឈរនៅក្នុងដំណើរការលើកកម្ពស់ការផ្តល់ជូនសេវាកម្មអតិថិជនរបស់យើង។ យើងបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្នហើយបានវិភាគពីដំណើរការរបស់វា។ យើងបានរកឃើញថា មធ្យោបាយដ៏ល្អបំផុតដើម្បីបង្កើនសមត្ថភាពសេវាកម្មរបស់យើងគឺតាមរយៈការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា។ នេះរួមបញ្ចូលទាំងការចាប់ដៃគូសហការជាមួយ ធនាគារ ឯកទេសវីងផងដែរ។ លើសពីនេះទៀត យើងក៏បានបង្កើតសេវាកម្មទីផ្សារផ្ទាល់ខ្លួនរបស់យើងដែល នឹងធ្វើឲ្យប្រសើរឡើងនូវបរិបថនៃការជួលអចលនទ្រព្យនិងអត្រាជោគជ័យរបស់អតិថិជនរបស់យើង។


លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីងបានប្រាប់ឲ្យដឹងថា ការចាប់ដៃគូរវាងធនគារឯកទេសវីង និងភ្នាក់ងារអចលនទ្រព្យ ស៊ី អ៊ឹម អេស មិនត្រឹមតែរួមចំណែកក្នុងការធ្វើមានងាយស្រួលក្នុងការឱ្យទទួលសេវាហិរញ្ញវត្ថុសម្រាប់អតិថិជនប៉ុណ្ណោះទេ។ ជាក់ស្តែង វាក៏ចូលរួមចំនែកជួយដល់ការរីកចម្រើននៃវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើតប្រព័ន្ធអេកូនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់ ដែលជាលទ្ធផលនៃការរួមបញ្ចូលគ្នារវាងការច្នៃប្រឌិត និងការរចនាដែលគិតដល់អ្នកប្រើប្រាស់ជាធំ។

លោក ម៉ាឡូឡូស មានប្រសាសន៍ថា “យើងមានបំណងផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនរបស់ ស៊ី អ៊ឹម អេស ក្នុងការបង់ថ្លៃជួល ក៏ដូចជាសេវាកម្មដែលពាក់ព័ន្ធផ្សេងទៀតតាមប្រព័ន្ធឌីជីថល ដែលជាបច្ចេកវិទ្យា​ទូទាត់ប្រាក់តាមអនឡាញផ្តល់ជូនដោយវីង ដែលអាចឲ្យអតិថិជនធ្វើការទូទាត់តាមរយៈទូរស័ព្ទប្រភេទស្មាតហ្វូន​ ឬទូរស័ព្ទធម្មតា បានយ៉ាងងាយស្រួលនៅគេហដ្ឋានរបស់ពួកគេ ឬនៅគ្រប់ទីកន្លែង។


គួររបញ្ចាក់ថា ដើម្បីរីករាយជាមួយវិធីងាយស្រួលក្នុងការទូទាត់ប្រាក់តាមទូរស័ព្ទដៃ អតិថិជនស៊ី អ៊ឹម អេស ត្រូវតម្រូវឲ្យចុះឈ្មោះបង្កើតគណនីវីង។ ដើម្បីបង្កើតគណនីវីង អតិថិជនអាចទាញយកកម្មវិធីស្មាតហ្វូនវីង និងបំពេញព័ត៌មានមួយចំនួន។​ ពួកគេក៏អាចទៅកាន់ភ្នាក់ងារវីង ខាស អ៊ិចប្រេស ឬវីងមីនីដើម្បីទទួលបានគណនីនេះ។ ជាមួយនឹងបច្ចេកវិទ្យាផ្តល់ជូនដោយវីង ពួកគេក៏អាចធ្វើប្រតិបត្តិការជាច្រើនតាមរយៈកម្មវិធីស្មាតហ្វូនវីង រួមមានបញ្ចូលទឹកប្រាក់ទូរស័ព្ទ ទូទាត់វិក្កយបត្រ ទិញទំនិញតាមអនឡាញ ផ្ទេរប្រាក់និងជាច្រើនទៀត។(អត្ថបទ អៀវ ឈៀងនី រូបភាព កែវ សារិទ្ធ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation