គណបក្សនយោបាយ៣៨ ចុះបញ្ជីនៅក្រសួងមហាផ្ទៃ ខណៈបក្ស៤ដាក់នៅគជប
| ព័ត៌មានជាតិ
SHARE


ភ្នំពេញៈ លោក ឈឹម កាន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ ថ្លែងប្រាប់CNCថា មកដល់បច្ចុប្បន្ន មានគណបក្សនយោបាយចុះបញ្ជីនៅក្រសួងមហាផ្ទៃសរុប៣៨។

ចំណែកគណបក្សនយោបាយ២៣ទៀត ដែលបង្កើតរួចហើយ មិនបានសុំចុះបញ្ជី ត្រូវបានក្រសួងមហាផ្ទៃលុបចោល និងគណបក្សចំនួន១៣ទៀត ដែលបានសុំចុះបញ្ជីរួចហើយ តែមិនធ្វើសកម្មភាព ក៏ត្រូវបានលុបចោលដែរ។

គណបក្សនយោបាយចំនួន៣៨ ដែលចុះបញ្ជីឈ្មោះគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដូចជាៈ ១.គណបក្ស ប្រជាជនកម្ពុជា ២.គណបក្ស ហ៊្វុនស៊ិនប៉ិច ៣.គណបក្ស កម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ ៤.គណបក្ស កសិករ ៥.គណបក្ស វង្គតខេមរៈមហានគរ ៦.គណបក្ស ចំរើននិយមខ្មែរ ៧.គណបក្ស ម៉ូលីណាកា និងអ្នកតស៊ូខ្មែរ ដើម្បីសេរីភាព ៨.គណបក្ស អភិវឌ្ឍន៍កម្ពុជា ៩.គណបក្ស ភ្លើងទៀន១០.គណបក្ស ខ្មែរជួយខ្មែរ ១១.គគណបក្ស ខ្មែរអង្គរ និងគណបក្សមិនសូវលឺឈ្មោះមួយចំនួនទៀត។

សូមជំរាបថា គណបក្សនយោបាយចំនួន៤ បានចុះបញ្ជីរួចរាល់នៅ គជប រួមមានគណបក្សយុវជនកម្ពុជា, គណបក្សប្រជាជនកម្ពុជា, គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ៕

អត្ថបទ៖ មួង សុវណ្ណារិទ្ធ រូបភាពឯកសារ



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation