អាគារ ស្នាក់នៅរបស់កម្មករក្រុមហ៊ុន សំណង់សមុទ្រខៀវត្រូវអគ្គីភ័យឆាបឆេះបង្ករការភ្ញាក់ផ្អើល
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ-៖ អាគារស្នាក់នៅរបស់កម្មករសំណង់ក្រុមហ៊ុនសមុទ្រខៀវចំនួន១៦បន្ទប់ ត្រូវបានអណ្តាតភ្លើង ឆាបឆេះទាំងស្រុង ខណៈពេលកម្មករ ចេញទៅធ្វើការបាត់អស់ ។

ហេតុការនេះបានកើតឡើង នៅវេលាម៉ោង ប្រមាណ ១៤ នឹង៣០ នាទីរសៀលថ្ងៃ២២សីហា២០១៨ស្ថិតតំបន់ កំពេញភូមិ១សង្កាត់លេខ៣ក្រុងព្រះសីហនុ។ប៉ុន្តែរសំណាងល្អ នៅក្នុងហេតុការនេះ មិនបានបង្ករឲ្យមានគ្រោះថ្នាក់ដល់អាជីវិតមនុស្សឡើយ។


អគ្គី ភ័យ បានឆាប់ឆេះរយៈពេលជិត ២០ នាទី ទើបរលត់ទៅវិញ ក្រោយពីមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ និងរថយន្តពន្លត់អគ្គីភ័យកងរាជអាវុធហត្ថចំនួន៣គ្រឿងជួយអន្តរាគមន៏ពន្លត់។ពាក់ព័ន្ធទៅនឹងករណីអគ្គីភ័យខាងលើនេះ បើតាមក្រុមកម្មករមួយចំនួនដែល ធ្វើការក្បែរៗនោះបាននិយាយថា នៅមុនពេលកើតហេតុ ពួកគេឃើញក្នុងបន្ទប់ស្នាក់នៅមួយនៅចំកណ្តាលមានផ្សែងរួចក៍មានចេញអណ្តាតភ្លើងហើយ ឆាបឆេះតែម្តង បណ្តាលឲ្យកន្លែងស្នាក់នៅកម្មករទាំងមូលគ្របដណ្តាប់ទៅដោយអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅក្រោយមកទើបរថយន្តពន្លត់អគ្គីភ័យមកជួយពន្លត់ ។


ចំពោះការខូចខាតគឺឆេះតែសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃរបស់កម្មករ និងសម្ភារៈសំណង់ មួយចំនួនប៉ុណ្ណោះ។ ចំពោះករណីគ្រោះអគ្គីភ័យនេះបើតាមការសន្និដ្ឋានពីសមត្ថកិច្ចឲ្យដឹងថាអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕(អត្ថបទ៖ប៉ៃ សុឃីម)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation