ព័ត៌មានជាតិ

អគ្គិសនីកម្ពុជានឹងបើកសាខាថ្មីចំនួនពីរទីក្រុងភ្នំពេញនៅដើមខែកញ្ញាខាងមុខ

image

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឱ្យដឹងថា អគ្គិសនីកម្ពុជានឹងបើកឲ្យដំណើរការនូវសាខាចំនួន ២ បន្ថែមគឺ សាខាអូរដឹម និង សាខាទួលពង្រ នៅក្នុងរាជធានីភ្នំពេញ ដែលនឹងចាប់ផ្តើមបើកឲ្យដំណើរការ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ។
អគ្គិសនីកម្ពុជាបញ្ជាក់ថា ការបើកឲ្យដំណើរការនូវសាខាចំនួន ២ បន្ថែមទៀតនាដើមខែកញ្ញាខាងមុខនេះ គឺដើម្បីជួយសម្រួលដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធិភាពបន្ថែមទៀត។