ប្តីប្រពន្ធ២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងក្រោយចុចបំផ្ទុះនៅគ្រាប់រំសែវកែច្នៃដោយខ្លួនឯង
| ព័ត៌មានជាតិ
SHARE

ខេត្តមណ្ឌលគិរី៖ ប្តីប្រពន្ធ២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយគេសង្ស័យថា បានចុចបំផ្ទុះនៅគ្រាប់រំសែវកែច្នៃ ដោយខ្លួនឯង ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២ នឹង៥០នាទី នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។


ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ជនរងគ្រោះត្រូវជាប្តីមានឈ្មោះ ស៊ីម ធីប អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅភូមិព្រៃពោន ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មានមុខរបរជាកម្មករ និងជាអ្នកដើររើសអេតចាយរណ្តៅរ៉ែមាស ចំណែកឯ ប្រពន្ធមានឈ្មោះ នឿន ឡែន អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅភូមិដំណាក់ស្វាយ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម បច្ចុប្បន្នអ្នកទាំង២ រស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។


ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងទៀតថា តាមការស្រាវជ្រាវព័ត៌មានជំវិញកន្លែងកើតហេតុ បានអោយដឹងថា ជនធ្វើអត្តឃាតឈ្មោះ ស៊ីម ធីម ជាមនុស្សប្រចណ្ឌ័ប្រពន្ធយ៉ាងខ្លាំងធ្លាប់បានប៉ុនប៉ងធ្វើអត្តឃាត០៣ លើករួចមកហើយ លើកទី១ ផឹកអាស៊ីត លើកទី២ ផឹកថ្នាំសំលាប់សត្វកណ្តៀរ និងលើកទី៣ ចងករ តែត្រូវបានជួយសង្គ្រោះទាន់ពេល។ ស្រាប់តែលើកនេះបានប្រើប្រាស់រំសេវកែឆ្នៃបំផ្ទុះសំលាប់ខ្លួនឯង និងសំលាប់ទាំងប្រពន្ធទៀត ។


តាមការពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាលសព កំលាំងជំនាញសន្និដ្ឋានថា ករណីបំផ្ទុះគ្រាប់ខាងលើពិតជាឈ្មោះស៊ីម ធីម មានចេតនាសំលាប់ខ្លួនឯង និងមានចេតនាសំលាប់ប្រពន្ធយ៉ាងពិតប្រាកដមែន ដោយសារតែមូលហេតុប្រចណ្ឌ័ ប្រពន្ធ និងមានទំនាស់ញឹកញាប់ក្នុងគ្រួសារ ។ ក្រោយពិនិត្យចប់សព្វគ្រប់កំលាំងជំនាញបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។


បើតាមប្រភពពីអ្នកជិតខាងផ្ទះជនរងគ្រោះបានបង្ហើបឲ្យដឹងថា កន្លងមកជនរងគ្រោះធ្លាប់បានប្រើប្រាស់សាធាតុញៀន ហើយតែងតែរករឿងឈ្លោះសប្រកែក ក្នុងក្រុមគ្រួសាជាញ៉ឺកញ៉ាប់រហូតមកដល់ថ្ងៃកើហេតុនេះ ដោយខឹងនឹងប្រពន្ធបុរសខាងលើបានយកគ្រាប់រំសែវកែច្នៃ មកអោបជាប់និងខ្លួនឈរជិតប្រពន្ធ រួចចុចបំផ្ទុះតែម្ដង ៕(អត្ថបទ៖នាង ចាន់ថា)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation