អនុរដ្ឋមន្ត្រីការបរទេស ចក្រភពអង់គ្លេស អង់គ្លេស នៅតែបន្ដ ពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖លោក ម៉ាក ហ្វីល (Mark Field) អនុរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស ទទួលបន្ទុកអាស៊ីនិងប៉ាស៊ីហ្វិក បានបញ្ជាក់ថា ទោះបីអង់គ្លេសបានបញ្ចេញប្រតិកម្មពាក់ព័ន្ធទៅនឹងស្ថានភាពរបស់កម្ពុជា ក៏ប៉ុន្ដែអង់គ្លេសនៅតែបន្ដឆ្ពោះទៅអនាគតនៃទំនាក់ទំនង រវាងកម្ពុជា-អង់គ្លេស ដើម្បីឲ្យប្រទេសពីរកាន់តែរីកចម្រើនបន្ថែមទៀត។

ក្នុងជំនួបពិភាក្សាការងារដែលធ្វើឡើងនៅរសៀល ថ្ងៃទី២២ ខែសីហា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់លោក ម៉ាក ហ្វីល នឹងកាន់តែធ្វើឲ្យការពង្រឹងទំនាក់ទំនង រវាងកម្ពុជា-អង់គ្លេស មានជាមួយគ្នាបន្តទៀត។ សម្ដេច អបអរសាទរចំពោះ អង់គ្លេសក្នុងការពង្រឹងទំនាក់ទំនង ក្នុងតំបន់អាស៊ាន ជាពិសេស ទំនាក់ទំនងជាមួយកម្ពុជា ។

លោក ម៉ាក ហ្វីល ក៏បានអញ្ជើញសម្ដេច ក្រឡាហោម ស ខេង ចូលរួមសន្និសីទបាទស្ដីពីការប្រយុទ្ធប្រឆាំងការជួញដូរសត្វ ព្រៃខុសច្បាប់ ដែលធ្វើឡើងនៅប្រទេសនៅអង់គ្លេសនាខែតុលា ឆ្នាំ២០១៨ខាងមុខ ដោយបញ្ជាក់ថា សន្និបាទនេះ មានសារៈសំខាន់ណាស់ ដោយសារតែការជួញដូរសត្វព្រៃជាបទល្មើឧក្រិដ្ឋឆ្លងដែន។លោក ម៉ាក ហ្វីលបន្ថែមថា ពេលដែលកម្ពុជាចូលរួមក្នុងសន្និបាទនេះ គឺជាឱកាសសម្រាប់កម្ពុជា ដើម្បីចែករំលែកបទពិសោធន៍នានា ដើម្បីធ្វើពង្រឹមការប្រយុទ្ធនឹងបទល្មើសសត្វព្រៃក្នុងសកលលោក និងនៅកម្ពុជាផ្ទាល់ ៕(អត្ថបទឃឹម វិសាល )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation