ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង អគុណភាគីថៃដែលជួយសម្រួលដល់ពលករខ្មែរឲ្យមានភាពល្អជាងមុន

image

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងអំណរ អគុណចំពោះភាគីថៃ ដែលបានយកចិត្តទុកដាក់ជួយសម្រួលដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃឲ្យមានភាពល្អប្រសើជាងមុនខណៈពលករខ្លះនៅតែធ្វើការមិនទាន់ស្រប់ច្បាប់នៅឡើយនោះ។


ថ្លែងនៅក្នុងកិច្ចជំនួបជាមួយលោក Panyarak Poolthup ឯកអគ្គរាជទូតថៃ ដែលទើបតែងតាំងថ្មីប្រចាំនៅកម្ពុជានារសៀលថ្ងៃទី២២ ខែសីហា នៅទីស្តីការក្រសួងមហាផ្ទៃសម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ប្រទេសថៃគឺជាមិត្តល្អនិងជាប្រទេសភូមិផង របងតែមួយជាមួយកម្ពុជា ហើយក៏បានជួយដល់ពលករកម្ពុជាជាច្រើនឲ្យមានភាពល្អ ប្រសើជាងមុនផងដែរ។


សម្តេចក្រឡាហោមមានប្រសាសន៍ថា «ខ្ញុំសូមអគុណចំពោះរដ្ឋាភិបាលថៃដែលបានបង្ករលទ្ធ ភាពល្អប្រសើជួយសម្រប សម្រួលដល់ពលករកម្ពុជាដែលចូលទៅធ្វើការនៅប្រទេសថៃ ហើយ នេះគឺជាកិច្ចសហប្រតិបត្តិការមួយដ៏ល្អដែលភាគីថៃ បានផ្តល់ជូនដល់ភាគីកម្ពុជានោះ»។


ជាមួយគ្នានោះដែរសម្តេចក្រឡាហោម ស ខេង ក៏បានសម្តែងការអប់អរសាទចំពោះអាជ្ញាធរនៃប្រទេសទាំងពីរ ដែលបានខិតខំទប់ស្កាត់ពលរដ្ឋខ្មែរដែលបានចូលទៅទឹកដីថៃ ដោយខុសច្បាប់ផងដែរ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោក Panyarak Poolthup ឯកអគ្គរាជទូតថៃនៅកម្ពុជាថ្មី បានលើកឡើងថា ប្រទេសថៃ គឺជាមិត្តដ៏ល្អជាមួយកម្ពុជា ហើយថៃនៅតែបន្តពង្រឹងកិច្ចសហប្រតបិត្តការជាមួយកម្ពុជាគ្រប់ ពេលវេលាជាពិសេសគឺដើម្បីផល ប្រយោជន៍ ចំពោះប្រជាជននៃប្រទេសទាំងពីរតែម្តង។


ឯកអគ្គរាជទូតថៃរូបនេះក៏បានថ្លែងអំណរអគុណចំពោះភាគីកម្ពុជាផងដែរដែលបាន ជួយសម្រួលដល់អ្នកទេសចរណ៍ ដែលមកប្រទេសកម្ពុជា ហើយជាងនេះទៅទៀតថៃក៏សូមអគុណចំពោះអាជ្ញាធរកម្ពុជាដែលបានជួយ មើលដល់ជនជាតិថៃ ដែលកំពុងជាប់ទោសនៅកម្ពុជាទៀតផង៕(អត្ថបទ៖ឃឹម វិសាល)