សម្តេចតេជោ បញ្ជាឱ្យក្រសួងស្ថាប័ននិងអាជ្ញាធរពាក់ព័ន្ធរួមគ្នាដោះស្រាយផលវិបាកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់
| ព័ត៌មានជាតិ
SHARE

(កណ្តាល)៖ នាព្រឹកថ្ងៃទី២៣ ខែសីហានេះ សម្តេចតេជោ ហ៊ុនសែន បានដាក់ចេញនូវបទបញ្ជារសំខាន់ៗច្រើនចំណុច ដើម្បីឱ្យក្រសួងស្ថាប័ននិងអាជ្ញាធរខេត្តនានាដែលកំពុងជួបប្រទះនឹងគ្រោះទឹកជំនន់ រួមគ្នាដោះស្រាយបញ្ហានិងឆ្លើយតបតម្រូវការជូនប្រជាពលរដ្ឋដែលបានរងគ្រោះ និងកំពុងរងគ្រោះដោយទឹកជំនន់ ក៏ដូចជានៅពេលដែលទឹកជំនន់បានស្រកអស់នោះ។

សម្តេចតេជោបានបញ្ជារឱ្យក្រសួង និងស្ថាប័ននីមួយធ្វើកិច្ចការទៅតាមមុខងាររបស់ខ្លួនដូចជា៖

អាជ្ញាធរខេត្តដែលរងគ្រោះដោយទឹកជំនន់ត្រូវចាត់វិធានឆ្លើយតបនានាដើម្បីសង្គ្រោះនិងបំពេញតម្រូវការប្រជាពលរដ្ឋ។

ក្រសួងកសិកម្មត្រូវបញ្ចេញគ្រាប់ពូជចែកជូនដល់ប្រជាពលរដ្ឋក្នុងការបង្កបង្កើនផលបន្ទាប់ពីគ្រោះទឹកជំនន់។

ក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវតែពន្លឿនការជួសជុលផ្លូវនិងហេដ្ឋារចនាសម្ពន្ធ័ដែលខូតខាតបន្ទាប់ពីទឹកជំនន់ស្រកចុះ។

ក្រសួងធនធានទឹក ត្រូវស្តារនិងជួសជុលប្រឡាយនិងប្រពន្ធ័ធារាសាស្ត្រដែលខូចខាតដោយទឹកជំនន់។

ក្រសួងសុខាភិបាលត្រូវបន្តផ្តល់សេវាសុខភិបាលនិងថ្នាំពេទ្យឱ្យបានគ្រប់គ្រាន់ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់។

ធនាគារជាតិ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវធ្វើការជាមួយធនាគារនិងគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុដើម្បីសម្រួលនិងកាត់បន្ថយការប្រាក់ដល់ពលរដ្ឋនិងកសិករដែលរងការលិចលង់ផលដំណាំ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation