ក្រុមកុលសម្ព័ន្ធរស់នៅក្នុងព្រៃជ្រៅបំផុតនៃតំបន់ព្រៃអាម៉ាហ្សូនក្នុងប្រទេសប្រេស៊ីលត្រូវបានគេថតជាប់ជាលើកដំបូង
| ព័ត៌មានអន្តរជាតិ
SHARE

ប្រេស៊ីល៖ វីដេអូមួយដែលត្រូវបានចេញផ្សាយកាលពីយប់ថ្ងៃអង្គារដោយទីភ្នាក់ងារគ្រប់គ្រងកិច្ចការជនជាតិដើមភាគតិចដែល មានឈ្មោះថា FUNAI បានបង្ហាញឱ្យឃើញនូវក្រុមកុលសម្ព័ន្ធដាច់ស្រយាលមួយដែលស្ថិតនៅក្នុងបេះដូងនៃព្រៃអាម៉ាហ្សូន។

ទីភ្នាក់ងារ FUNAI បាននិយាយថា រូបភាពវីដេអូនេះត្រូវបានថតដោយយន្តហោះគ្មានមនុស្សបើកក្នុងអំឡុងពេលបេសកកម្មមួយ កាលពីឆ្នាំមុន ដើម្បីតាមដានសហគមន៍ជនជាតិដើមដាច់ស្រយាលមួយនេះ។

វីដេអូឃ្លីបនេះបានបង្ហាញឱ្យឃើញ សមាជិកនៃក្រុមកុលសម្ព័ន្ធនោះជាច្រើននាក់បានដើរជុំវិញតំបន់ព្រៃឈើដែលត្រូវបានគេកាប់បំផ្លាញ ។ទីភ្នាក់ងារFUNAI បាននិយាយទៀតថា តាមវីដេអូនេះ គេឃើញមនុស្សម្នាក់ក្នុងចំណោមហាក់ដូចជាកំពុងកាន់ធ្នូនិងព្រួញ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញកុលសម្ព័ន្ធដាច់ស្រយាលនៅតំបន់ វ៉ាឡេដូ ចាវ៉ារី ដែលជាទឹកដីជនជាតិដើមដាច់ស្រយាល រស់នៅក្នុងភាគនិរតីនៃរដ្ឋអាម៉ាហ្សូន។

មន្ត្រីទីភ្នាក់ងារមួយនេះបានប្រាប់សារព័ត៌មានអេភី ថា ពួកគេបានឃ្លាំមើលកុលសម្ព័ន្ធនេះនៅក្នុងព្រៃអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនដែលថតបានសកម្មភាពណាមួយរបស់ក្រុមកុលសម្ពន្ធ័នេះឡើយ។

សូមជំរាបថា មកដល់ពេលនេះ ទីភ្នាក់ងារគ្រប់គ្រងកិច្ចការជនជាតិដើមភាគតិច FUNAI បាន ចុះបញ្ជីក្រុមកុលសម្ព័ន្ធដាច់ស្រយាលចំនួន ១០៧ ផ្សេងពីគ្នាដែលកំពុងរស់នៅក្នុងព្រៃនៃប្រទេសធំជាងគេក្នុងតំបន់អាមេរិកឡាទីនមួយនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation