វេទិកាថ្នាក់ជាតិលើកទី៧ ស្តីពីការជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍កសិពាណិជ្ជកម្មកម្ពុជាគ្រោងរៀបចំធ្វើនៅដើមខែវិច្ឆិកា នៅក្រុងសៀមរាប
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសថា ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុកឲ្យមានភាពរស់រវើក និងកាន់តែប្រសើរឡើង ក្រសួងពាណិជ្ជកម្ម នឹងបន្តរៀបចំវេទិកាថ្នាក់ជាតិលើកទី៧ ស្តីពីការជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍កសិពាណិជ្ជកម្មកម្ពុជា អមដោយការដាក់តាំងបង្ហាញផលិតផលបន្លែ ផ្លែឈើខ្មែរ ផលិតផលសូត្រ និងផលិតផលកែច្នៃដទៃទៀតលើកទី១២ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨-១១ ខែវិចិ្ឆកា ឆ្នាំ២០១៨ នៅក្រុងសៀមរាប ខេត្តសៀមរាប។


សួងពាណិជ្ជកម្មអះអាថា ការរៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណងបង្កើនសកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋាន ឲ្យមានភាពប្រទាក់ ក្រឡាទាក់ទាញចំណាប់អារម្មណ៍របស់ប្រតិបត្តិករ អាជីវករ និងមហាជនទូទៅឲ្យងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសឲ្យការនាំចូលពីបរទេសជាជំហានៗ។


ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្ម បានប្រកាសអញ្ជើញ ពាណិជ្ជករ សេវាករ និងសាធារណជន ទូទៅចូលរួមទស្សនា និងគាំទ្រព្រឹត្តិការណ៍ដ៏នេះ ហើយចំពោះម្ចាស់កសិដ្ឋាន អ្នកកែច្នៃ សមាគមអាជីវកម្ម និងសហគមន៍ផលិតបន្លែ ផ្លែឈើខ្មែរ និងផលិតផលសូត្រ ដែលត្រូវការស្តង់ដាក់តាំង ផលិតផលសម្រាប់ស្វែងរកដៃគូបញ្ជាទិញ ត្រូវអញ្ជើញមកបំពេញបែបបទ នៅអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឲ្យបានមុនថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ជាកំហិត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation