កីឡា

Euro 2020 ៖ តើអ្នកណាជាគ្រូបង្វឹកក្រុមជម្រើសជាតិនីមួយៗ ទាំង២៤រូបនោះ?

image

ឈ្មោះគ្រូបង្វឹកក្រុមជម្រើសជាតិនីមួយៗដែលជាអ្នកជ្រើសរើសក្រុមជម្រើសជាតិទាំងអស់ក្នុងការប្រកួតជើងឯកបាល់ទាត់យូហ្វាអ៊ឺរ៉ុបនៅឆ្នាំនេះ និងការឈ្វេងយល់ព័ត៌មានលំអិតអំពីអាជីពរបស់ពួកគាត់ មានដូចខាងក្រោមនេះ៖

-ក្រុមជម្រើសជាតិអូទ្រីស ៖ នៅខែតុលា ឆ្នាំ ២០១៧ សហព័ន្ធបាល់ទាត់អូទ្រីសបានប្រកាសថាលោក Franco Foda (ជនជាតិអាឡឺម៉ង់) ជាអ្នកគ្រប់គ្រងដែលមានបទពិសោធន៍សំខាន់ៗក្នុងការបង្វឹកនៅលីគកំពូលប្រទេសអូទ្រីស នឹងក្លាយជាអ្នកចាត់ការក្រុមជម្រើសជាតិ។

-ក្រុមជម្រើសជាតិប៊ែលហ្សិក ៖ គ្រូបង្វឹក Roberto Martínez (ជនជាតិអេស្ប៉ាញ) បានចុះហត្ថលេខាជាគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្សិក បន្ដពីគ្រូបង្វឹក លោក Marc Wilmots លើមុខតំណែងនេះ រយៈពេលជិត ៥ ឆ្នាំហើយ។

-ក្រុមជម្រើសជាតិក្រូអាស៊ី ៖  សហព័ន្ធកីឡាបាល់ទាត់ក្រូអាស៊ី បានតែងតាំងលោក Zlatko Dalic (ជនជាតិក្រូអាស៊ី) ជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិក្រូអាស៊ី បន្ទាប់ពីការដឹកនាំល្អខ្លាំងនៅលើឆាកបាល់ទាត់ធំៗ។ នៅពេលមកដល់ លោក Zlatko Dalic បានប្រកាសថា គាត់នឹងនៅតែជាគ្រូបង្វឹកដដែលប្រសិនបើក្រូអាស៊ី មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2018 ។ គាត់បានជម្រើសជាតិគ្រប់គ្រងក្រុមក្រូអាស៊ី ឱ្យបានឡើងដល់វគ្គជម្រុះនៃការប្រកួត World Cup ឆ្នាំ ២០១៨ ហើយឡើងដល់ការប្រកួតវគ្គជម្រុះចុងក្រោយ ដែលពួកគេបានចាញ់ក្រុមជម្រើសជាតិបារាំង។

-ក្រុមជម្រើសជាតិសាធារណរដ្ឋឆែក ៖ នៅខែកញ្ញា ឆ្នាំ ២០១៨ លោក Jaroslav Šilhavý (ជនជាតិឆែក) បានក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិសាធារណរដ្ឋឆែក ជំនួសលោក Karel Jarolím ក្នុងតំណែងនេះ។

-ក្រុមជម្រើសជាតិដាណឺម៉ាក ៖ នៅខែមិថុនាឆ្នាំ ២០១៩ គេបានប្រកាសថាលោក Kasper Hjulmand (ជនជាតិដាណឺម៉ាក) នឹងជំនួសលោក Hge Hareide ក្នុងនាមជាអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិដាណឺម៉ាក នៅពេលដែលកិច្ចសន្យារបស់ Hareide ផុតកំណត់ បន្ទាប់ពីការប្រកួតពានរង្វាន់យូរ៉ូ ២០២០ ។ គាត់ទទួលបាន បរិញ្ញាបត្រវិទ្យាសាស្រ្តផ្នែកកីឡា ដែលមានឯកទេសក្នុងការបង្វឹកពីសាកលវិទ្យាល័យ Copenhagen ។

-ក្រុមជម្រើសជាតិអង់គ្លេស ៖ លោក Gareth Southgate (ជនជាតិអង់គ្លេស) បានដឹកនាំក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម២១ ឆ្នាំពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ មុនពេលក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសឈុតធំក្នុងឆ្នាំ២០១៦។ នៅក្នុងដឹកនាំការប្រកួតលើកដំបូងរបស់លោកក្នុងនាមជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេស គឺនៅព្រឹត្តិការណ៍ FIFA World Cup 2018 ដែលលោក Southgate បានក្លាយជាអ្នកគ្រប់គ្រងទី៣ ដែលបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ជាមួយក្រុមអង់គ្លេស។

-ក្រុមជម្រើសជាតិហ្វាំងឡង់ ៖ លោក Markku Kanerva (ជនជាតិហ្វាំងឡង់) ត្រូវបានតែងតាំងជាអចិន្រ្តៃយ៍ជាអ្នកចាត់ការក្រុមជម្រើសជាតិហ្វាំងឡង់ កាលពីខែធ្នូ ឆ្នាំ២០១៦ លើកិច្ចសន្យារយៈពេល ៣ឆ្នាំ។ នៅខែវិច្ឆិកា ឆ្នាំ ២០១៩ លោកបានគ្រប់គ្រងក្រុមហ្វាំងឡង់ទៅវគ្គជម្រុះសម្រាប់ពានរង្វាន់យូរ៉ូយូអេស ២០២០ ។

-ក្រុមជម្រើសជាតិបារាំង ៖ កាលពី៩ឆ្នាំមុន លោក Didier Deschamps (ជនជាតិបារាំង) ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្រុមជម្រើសជាតិបារាំង។ គាត់បានដឹកនាំក្រុមទៅវគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA ឆ្នាំ២០១៤, វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍យូរ៉ូឆ្នាំ២០១៦, ហើយគាត់បានឈ្នះវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ FIFA World Cup ២០១៨។ បន្ទាប់ពីជ័យជំនះរបស់បារាំងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅប្រទេសរុស្ស៊ី លោក Didier Deschamps បានក្លាយជាបុរសទី៣ ដែលបានឈ្នះការប្រកួតបាល់ទាត់ពិភពលោកទាំងក្នុងនាមជាកីឡាករនិងជាអ្នកគ្រប់គ្រង។

-ក្រុមជម្រើសជាតិអាល្លឺម៉ង់ ៖ លោក Joachim Löw (ជនជាតិអាឡឺម៉ង់) ជាគ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់ដែលបានដឹកនាំឱ្យទទួលបានជ័យជំនះនៅព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០១៤ នៅប្រេស៊ីល និងពានរង្វាន់ FIFA Confederations Cup ឆ្នាំ២០១៧ នៅប្រទេសរុស្ស៊ី។ នៅខែមីនា ឆ្នាំ ២០២១ លោក Joachim Löw បានប្រកាសថាលោកនឹងលាឈប់ពីមុខតំណែងរបស់លោកបន្ទាប់ពីអឺរ៉ូ ២០២០។

-ក្រុមជម្រើសជាតិហុងគ្រី ៖ នៅខែមិថុនា ឆ្នាំ២០១៨ សហព័ន្ធបាល់ទាត់ហុងគ្រីបានប្រកាសថាពួកគេនឹងជួលលោក Marco Rossi (ជនជាតិអ៊ីតាលី) ឱ្យធ្វើជាអ្នកចាត់ការថ្មី។ គាត់បានជំនួសគ្រូបង្វឹកជនជាតិបែលហ្ស៊ិក  លោក Georges Leekens ពីមុនតំណែងដឹកនាំក្រុមជម្រើសជាតិហុងគ្រី។

-ក្រុមជម្រើសជាតិអ៊ីតាលី ៖ នៅខែឧសភាឆ្នាំ ២០១៨ លោក Roberto Mancini (ជនជាតិអ៊ីតាលី) ត្រូវបានគេប្រកាសជាសាធារណៈថាលោកបានចុះហត្ថលេខាក្នុងនាមជាអ្នកចាត់ការក្រុមជម្រើសជាតិអ៊ីតាលី បន្ទាប់ពីចូលកាន់តំណែងពីអ្នកចាត់ការបណ្តោះអាសន្នគឺលោក Luigi Di Biagio ។ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ជាមួយនឹងជ័យជម្នះ ៣-០ ទល់នឹងប្រទេសបូស្នៀនិងហឺហ្សេហ្គូវីណា លោក Roberto Mancini បានបំបែកកំណត់ត្រាចាស់ដែលធ្វើឡើងដោយលោក Vittorio Pozzo ដែលនាំអ៊ីតាលីទៅរកជ័យជម្នះ១០លើកជាប់គ្នាហើយកំណត់ត្រាឈ្នះក្រៅដី៦លើកជាប់គ្នា។

-ក្រុមជម្រើសជាតិហូឡង់ ៖ លោក Frank de Boer (ជនជាតិហូល្លង់) អ្នកគ្រប់គ្រងបាល់ទាត់ហូឡង់ គឺជាគ្រូបង្វឹកបច្ចុប្បន្ននៃក្រុមជម្រើសជាតិហូឡង់។ លោក Frank de Boer ជាអតីតខ្សែការពារនិងធ្លាប់ឈ្នះពានរង្វាន់ជើងឯកលីគកំពូលជាតិច្រើនដងកាលនៅជាកីឡាករម្នាក់ ហើយក្រោយមកធ្វើជាគ្រូបង្វឹកនៅក្រុមAjax ឯទីក្រុង Amsterdam ។

-ក្រុមជម្រើសជាតិម៉ាសេដូនខាងជើង ៖ នៅចុងខែតុលា ឆ្នាំ២០១៥ លោក Igor Angelovski (ជនជាតិម៉ាសេដូនខាងជើង) អតីតកីឡាករលីគកំពូលនៅម៉ាសេដូន, ស្លូវេនី,និងស៊ែប៊ី បានក្លាយជាអ្នកចាត់ការថ្មីរបស់ក្រុមជម្រើសជាតិម៉ាសេដូនខាងជើង ហើយនៅលើមុខតំណែងនេះ គឺបន្ដពីលោក Ljubinko Drulović ដែលជាអតីតកីឡាកររបស់ FC Porto។

-ក្រុមជម្រើសជាតិប៉ូឡូញ ៖ Paulo Sousa (ជនជាតិព័រទុយហ្កាល់) គឺជាអ្នកគ្រប់គ្រងបាល់ទាត់និងជាអតីតកីឡាករអាជីពដែលលេងជាខ្សែបម្រើការពារដែលទទួលបានជោគជ័យបំផុតក្នុងកំឡុងទសវត្ស៩០ នៅក្រុមយក្ស Juventus ។ គាត់គឺជាគ្រូបង្វឹកបច្ចុប្បន្នក្រុមជម្រើសជាតិប៉ូឡូញ។

-ក្រុមជម្រើសជាតិព័រទុយហ្កាល់ ៖ លោក Fernando Santos (ជនជាតិព័រទុយហ្កាល់) គឺជាអ្នកគ្រប់គ្រងបាល់ទាត់ និងជាអតីតកីឡាករដែលលេងជាខ្សែការពារ។ គាត់គឺជាអ្នកគ្រប់គ្រងបច្ចុប្បន្នក្រុមជម្រើសជាតិព័រទុយហ្កាល់។ លោក Fernando Santos បានឈ្នះពានរង្វាន់ UEFA Championships លើកចុងក្រោយដែលធ្វើឡើងនៅប្រទេសបារាំង។

-ក្រុមជម្រើសជាតិរុស្ស៊ី ៖ លោក Stanislav Cherchesov (ជនជាតិរុស្ស៊ី) គឺជាអ្នកគ្រប់គ្រងបាល់ទាត់រុស្ស៊ីនិងជាអតីតកីឡាករបាល់ទាត់អន្ដរជាតិនៃដើមកំណើតអូស្ហៀរដែលបានលេងជាអ្នកចាំទីរបស់សហភាពសូវៀតនិងរុស្ស៊ី។

-ក្រុមជម្រើសជាតិស្កុតឡេន ៖ លោក Steve Clarke (ជនជាតិស្កុតឡេន) អតីតអ្នកគ្រប់គ្រងបាល់ទាត់អាជីពលីគកំពូលស្កុតឡេន និងជាអតីតកីឡាករ (St. Mirren, Chelsea) ជាអ្នកគ្រប់គ្រងក្រុមជម្រើសជាតិស្កុតឡេនចាប់តាំងពីឆ្នាំ២០១៩មក ។

-ក្រុមជម្រើសជាតិស្លូវ៉ាគី ៖ លោក ŠtefanTarkovič (ជនជាតិស្លូវ៉ាគី) គឺជាគ្រូបង្វឹកបច្ចុប្បន្នក្រុមជម្រើសជាតិបាល់ទាត់ស្លូវ៉ាគី។ នៅក្នុងអាជីពរបស់គាត់ពីមុន គាត់បានគ្រប់គ្រងក្រុម Žilina, ក្រុម Tatran Prešov និងក្រុម Koice ។

-ក្រុមជម្រើសជាតិអេស្ប៉ាញ ៖ លោក Luis Enrique (ជនជាតិអេស្ប៉ាញ) ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស្បាញ កាលពីខែកក្កដា ឆ្នាំ ២០១៨ ដោយជំនួសតំណែងអតីតមិត្តរួមក្លិបនិងក្រុមជម្រើសជាតិ លោក Fernando Hierro ដែលបានដឹកនាំក្រុមជម្រើសជាតិអេស្បាញនៅព្រឹត្តិការណ៍ FIFA World Cup នៅប្រទេសរុស្ស៊ី។

-ក្រុមជម្រើសជាតិស៊ុយអែត ៖ លោក Janne Andersson (ជនជាតិស៊ុយអែត) បានឡើងកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិស៊ុយអែតបន្ដពីលោក Erik Hamrén។

-ក្រុមជម្រើសជាតិស្វីស ៖ Vladimir Petković (ជនជាតិស្វីស) ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិក្នុងឆ្នាំ២០១៤។ លោក Petković បានដឹកនាំប្រទេសស្វីសឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ទាំងលើព្រឹត្តិការណ៍យូរ៉ូឆ្នាំ២០១៦ នៅបារាំង និងព្រឹត្តិការណ៍FIFA World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី។

-ក្រុមជម្រើសជាតិតួកគី ៖ លោក Şenol Güneş (ជនជាតិតួកគី) គឺជាអ្នកគ្រប់គ្រងបាល់ទាត់តួកគីនិងជាអតីតកីឡាករ។ សមិទ្ធិផលដែលគួរអោយកត់សំគាល់បំផុតរបស់គាត់ រួមមានការបង្វឹកក្រុមជម្រើសជាតិតួកគីមកឈរនៅលេខ៣ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ ២០០២។

-ក្រុមជម្រើសជាតិអ៊ុយក្រែន ៖ លោក Andriy Shevchenko (ជនជាតិអ៊ុយក្រែន) គឺជាអតីតកីឡាករបាល់ទាត់អាជីព អតីតអ្នកនយោបាយ និងជាអ្នកគ្រប់គ្រងបាល់ទាត់បច្ចុប្បន្ន។ គាត់បានដើរតួជាខ្សែប្រយុទ្ធម្នាក់សម្រាប់ក្រុម Dynamo Kyiv, ក្រុម Milan, ក្រុម Chelsea, និងក្រុមជម្រើសជាតិអ៊ុយក្រែន។ នៅខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីប្រទេសនេះត្រូវបានធ្លាក់ចេញពីវគ្គជម្រុះពានរង្វាន់យូរ៉ូឆ្នាំ២០១៦ លោក Andriy Shevchenko ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ុយក្រែនភ្លាមៗ។

-ក្រុមជម្រើសជាតិវេលស៍ ៖ លោក Ryan Giggs (ជនជាតិវេលស៍) ត្រូវបានតែងតាំងជាអ្នកចាត់ការក្រុមជម្រើសជាតិវេលស៍ កាលពីខែមករា ឆ្នាំ២០១៨ ដោយទទួលបន្ដពីលោក Chris Coleman ដែលបានចាកចេញពីតួនាទី ដើម្បីកាន់កាប់តំណែងអ្នកចាត់ការនៅក្រុម Sunderland វិញ។ លោក Ryan Giggs បានដឹកនាំក្រុមជម្រើសជាតិវេលស៍ឱ្យទទួលបានជោគជ័យសម្រាប់បន្ដដំណើរក្នុងការប្រកួតយូរ៉ូឆ្នាំ២០២០ បន្ទាប់ពីទទួលជ័យជម្នះ ២-០ លើក្រុមហុងគ្រីក្នុងជំនួបចុងក្រោយ នៅខែវិច្ឆិកា ឆ្នាំ២០១៩ ។