ព័ត៌មានជាតិ

News Update: គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ អំពាវនាវឱ្យរួមគ្នាអនុវត្តនវិធានបិទនេសាទ ដើម្បីស្ថិរភាពធនធានមច្ឆជាតិ

image

អត្ថបទ៖ យ៉ង សុភា

ភ្នំពេញ៖ ការការកំណត់រដូវបិទនេសាទ បាន២សប្ដាហ៍ហើយឆ្នាំ២០២១នេះ នៅក្នុងនោះគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលជាដៃគូសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានអំពាវនាវដល់ប្រជានេសាទទាំងអស់សូមចូលរួមជាមួយរដ្ឋបាលជលផល ដើម្បីស្ថិរភាពធនធានមច្ឆជាតិ និងដើម្បីទាំងអស់គ្នា។

សូមបញ្ជាក់ថា បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹង ដល់សាធារណជន និងប្រជានេសាទទាំងអស់ អំពីរដូវបិទនេសាទ ដោយកំណត់យកថ្ងៃខុសគ្នា រវាងដែននេសាទទឹកសាប ដែលស្ថិតនៅភាគខាងជើងខ្សែស្របចតុម្មុខ និងភាគខាងត្បូងខ្សែស្របចតុម្មុខ។ ដែននេសាទដែលស្ថិតនៅភាគខាងជើងខ្សែស្របចតុម្មុខ ត្រូវកំណត់បិទនេសាទចាប់ពីថ្ងៃទី ០១ ថែមិថុនា ដល់ថ្ងៃទី ៣០ ខែកញ្ញា ចំពោះខេត្តរូមមាន កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនគិរី បណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ មួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅភាគខាងជើងខ្សែស្របទន្លេចតុម្មុខ។

ចំណែកដែននេសាទ ដែលស្ថិតនៅភាគខាងត្បូងខ្សែស្របទន្លេចតុម្មុខ គឺកំណត់បិទនេសាទចាប់ពីថ្ងៃទី ០១កក្កដា ដល់ថ្ងៃទី៣១ ខែតុលា ត្រូវបិទការនេសាទនៅតាមបណ្តាខេត្តមួយចំនួនទៀតរួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ មួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល។ 

ទោះបីជាយ៉ាងណា បើយោងទៅតាមសេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទនេះ ប្រជានេសាទ នៅតែអាចធ្វើការនេសាទបាន ដោយប្រើតែឧបករណ៍នេសាទ ជាលក្ខណៈគ្រួសារបាន៕