ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រេចបិទជាបណ្តោះអាសន្នភោជនីយដ្ឋានសុខសាន្ត និងចំណតរថយន្ត ក្រុងកំពង់ឆ្នាំង

image

អត្ថបទ៖ ហឹង ចូច  

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានចេញសេចក្តី សម្រេចបិទជាបណ្តោះអាសន្ន ភោជនីយដ្ឋានសុខសាន្ត និងបរិវេនចំណតរថយន្ត ក្រុងកំពង់ឆ្នាំង ស្ថិតក្នុងភូមិសាស្ត្រ ភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ តទៅ រហូតដល់មានការសម្រេចជាថ្មី ។

រដបាលខេត្តកំពង់ឆ្នាំង បញ្ជាក់ថា ការបិទជាបណ្តោះអាសន្នទីតាំងខាងលើនេះ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ធ្លាប់បានចេញចូលទីតាំងខាងលើ។

ជាមួយគ្នានេះរដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ចេញចូលនិងអ្នកមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោល ក្នុងទីតាំងខាងលើ ត្រូវតាមដានសុខភាពរបស់ខ្លួនជាប់ជាប្រចាំ និងសូមប្រញាប់ទំនាក់ទំនងក្រុមការងារមន្ទីរមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីយកសំណាកធ្វើតេស្តជាបន្ទាន់ ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះតទៅរៀងរាល់ម៉ោងធ្វើការ និងត្រូវធ្វើចត្តាឡីស័កស្របតាមការណែនាំ ៕