ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌដូនពេញ កំពុងស្វែងរកម្ចាស់ Tik Tok ដែលបង្ហោះព័ត៌មានថា មានជនជាតិចិនលួចរត់ចេញពីទីតាំងចត្តាឡីស័ក

image

ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌ដែលបង្ហោះក្នុង Tik Tok ដែលផ្សព្វផ្សាយថា មានជនជាតិចិនបានលួចរត់ចេញពីកាដ្ឋានសំណង់ MCC ស្ថិតក្នុងតំបន់បឹកក់ សង្កាត់ស្រះចកនោះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះដល់ទីតាំងកាដ្ឋាន ដោយមានការសហការពីក្រុមហ៊ុន និងការដ្ឋាន ដោយបានហៅកម្មករចេញក្រៅដើម្បីរាប់ចំនួនជាក់ស្តែងឃើញថា ចំនួនកម្មករទាំងខ្មែរ និងចិនចំនួន ១៩៤នាក់ នៅក្នុងកាដ្ឋានទាំងអស់ មិនមានកម្មករណាម្នាក់បាត់ខ្លួន ឬរត់ចេញដូចការបង្ហោះក្នុង Tik Tok ឡើយ នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។

លោក សុខ ពេញវុធ បានចាត់ទុកការបង្ហោះព័ត៌មានក្នុង Tik Tok ជាការបង្ហោះបំភ្លៃខុសការពិត ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។ ករណីនេះគណៈបញ្ជាកាឯកភាពរដ្ឋបាលខណ្ឌ នឹងធ្វើការស្រាវជ្រាវស្វែងរកជនដែលបង្ហោះព័ត៌មានមិនពិតនោះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដោយមិនមានការលើកលែងឡើយ៕

ដោយ៖ ឌីយ៉ាម៉ង