ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ បានធ្វើការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការផ្សព្វផ្សាយ និងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ 

image

អត្ថបទ៖ សុខ លីដា

ភ្នំពេញ៖ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ និងបង្កើនផលិតភាពនៃការផ្តល់សេវាទេសចរណ៍ ស្របតាមផែនទីចង្អុលផ្លូវ ២០២១-២០២៥ សម្រាប់វិស័យទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍ ដែលមានលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានទទួលខុសត្រូវការងារ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ Zoom ស្តីពី ការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការផ្សព្វផ្សាយ និងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នាព្រឹកថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១ ។

ចំពោះកិច្ចប្រជុំទាំងមូល គឺបានពិភាក្សាលើចំណុចសំខាន់ៗមួយចំនួនដែលមានដូចជា៖ បង្កើតបច្ចេកវិទ្យាក្នុងការផ្សព្វផ្សាយ ផលិតផល និងសេវាកម្មទេសចរណ៍ (Digital Marketing) ការជំរុញការប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធ បាគង និង Alipay នៅក្នុងឧស្សាហកម្មទេសចរណ៍ ធ្វើការរៀបចំប្រព័ន្ធស្នើសុំ China Ready Accreditation តាមអនឡាញ ជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងការបង្កើតថ្មីៗ ភាពច្នៃប្រឌិត និងនវានុវត្តន៍ភាព និងជំរុញការបណ្តុះបណ្តាលអក្ខរកម្មឌីជីថល ដល់បុគ្គលិកក្នុងវិស័យទេសចរណ៍ដើម្បីបង្កើនផលិតភាពក្នុងឧស្សាហកម្មទេសចរណ៍ ព្រមទាំងធ្វើការរៀបចំការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍ទេសចរណ៍តាមអនឡាញផងដែរ៕