ប្រដាប់អាវុធចូលប្លន់យកលុយ ក្នុងធានាគារ អ អេច ប៊ី​ ឥណ្ឌូឆៃណា ទាំ ងកណ្តាល ថ្ងៃត្រង់​ បានប្រាក់ជាច្រើនមុឺនដុល្លារ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់អាវុធ បានចូលប្លន់ធានាគាអ​ អេច​ ប៊ី(RHB)ឥណ្ឌូឆៃណាទាំងកណ្តាលថ្ងៃត្រង់និងកណ្តាលទីក្រុ ងតែម្ត ង។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៣ខែសីហាឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយ ផ្លូវម៉ៅសេងទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។


​ប្រភពពត៍មានពីកន្លែងកើត ហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញក្រុមជនសង្ស័យមួយក្រុមមានគ្នាប្រហែលជា៥នាក់ក្នុងឯកសណ្ឋានធម្មតាដោយមានអាវកាក់ចំណាំងផ្លាតគ្រប់គ្នានិង​ ប្រដាប់ដោយអាវុធខ្លីគ្រប់ដៃបានដើរចូលក្នុងធនាគារអអេចប៊ី​ ឥណ្ឌូឆៃណាហើយក៏បានដកកាំភ្លើងខ្លីគ្រប់ដៃដកភ្ជង់សន្តិសុខនិងបុគ្គលិកនៅក្នុងធនាគារប្លន់យកលុយអស់មួយចំនួន​ ប្រជា១០មុឺនដុល្លា​ ហើយក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។


ភ្លាមៗនោះដែរកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកនិងកម្លាំងនគរបាលខណ្ឌចំការមនបានដេញស្កាត់គ្រប់ច្រកដោយមានការសង្ស័យលើយុវជនម្នាក់វាយខ្នោះ។

ក្រោយមកយកសាកសួរនៅប៉ុស្តិ៍នគរបាលទំនប់ទឺកបណ្តោះអាសន្នរង់ចាំបើកការស្រាវជ្រាវសិនបើគ្មានការពាក់ពន្ធ័ក្នុងករណីប្លន់ធនាគារខាងលើនោះសមត្ថកិច្ចនឹងធ្វើការដោះលែងអោយត្រលប់ទៅផ្ទះវិញតែបើសិនជាមានការពាក់ពន្ធ័ហើយជាបក្ខក្រុមប្លន់ខាងលើនេះសមត្ថកិច្ចនិងចាត់ការតាមនីតិវិធីហើយក៏ងាយស្រួលចាប់បក្ខពួកបន្តទៀតដែរសម្រាប់ការស្រាវជ្រាវរបស់សមត្ថកិច្ច។


រហូតមកដល់ពេលនេះសមត្ថកិច្ចជំនាញគ្រប់ស្ថាប័នកំពុងតែបើកការស៊ើបអង្កេតនិងស្រាវជ្រាវនិងឆែកតាមប្រពន្ធ័កាំមេរ៉ាសុវត្ថិភាពនិងស្នាមក្រយៅដៃដើម្បីស្រាវជ្រាវស្វែងរកក្រុមជនសង្ស័យប្លន់ប្រដាប់អាវុធខាងលើយកមកផ្តន្ទារទោសតាមផ្លូវច្បាប់នៅពេលក្រោយ៕​(អត្ថបទ៖ ឌីយ៉ាម៉ង់)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation