ប្រមុខអង្គការសហប្រជាជាតិ និង អង្គការអន្តរជាតិទេសន្តប្រវេសន៍អំពាវនាវអោយមាន ការគាំទ្រ បន្ថែមទៀតទៅដល់ ប្រទេសដែលកំពុងទទួលយកជនភៀសខ្លួនវ៉េណេស៊ុយអេឡា
| ព័ត៌មានអន្តរជាតិ
SHARE

វ៉េណេស៊ុយអេឡា៖ អង្គការសហប្រជាជាតិ បានអំពាវនាវសុំការគាំទ្រកាន់តែច្រើនពី សហគមន៍អន្តរជាតិសម្រាប់ប្រទេស ដែលទទួល ជនភៀសខ្លួននិងជនអន្តោប្រវេសន៍វ៉េណេស៊ុយអេឡា។

លោក Stephane Dujarric អ្នកនាំពាក្យឱ្យលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់កាលពី ថ្ងៃព្រហស្បតិ៍ថា ជនជាតិវេណេហ្សុយអេឡា ជាង ១,៦ លាននាក់បានចាកចេញពីប្រទេសនេះ ក្នុងរយៈពេលបីឆ្នាំមកហើយ ដោយភាគច្រើនស្នាក់នៅអាមេរិកខាងត្បូង។

លោក Stephane បាននិយាយថា អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងអង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) បានសូមកោតសរសើរដល់ប្រទេសជិតខាងរបស់វ៉េណេស៊ុយអេឡា។ ដែលទទួលជនភៀសវេណេហ្ស៊ុយអេន ដែលឆ្លងព្រំដែនចូលប្រទេសរបស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយអ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងថា អង្គការសហប្រជាជាតិទទួលបន្ទុកជន ភៀសខ្លួន(UNHCR) និងអង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) ក៏បានសម្តែងការព្រួយបារម្ភជុំវិញការកែប្រែលិខិតឆ្លងដែនប្រភេទ ថ្មី និងលក្ខខណ្ឌតម្រូវសម្រាប់ការចេញចូលតាមព្រំដែននៅក្នុងប្រទេសអេក្វាឌ័រនិងប្រទេសប៉េរូនិងការផ្លាស់ប្តូរលិខិតអនុញ្ញាត ស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនជាតិវេណេហ្ស៊ូអេឡានៅក្នុងប្រទេសប៉េរូ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation