អភិបាលរាជធានីភ្នំពេញបញ្ជារឱ្យអាជ្ញាធពន្លឿនការងារស៊ើបអង្កេតនិងតាមចាប់ខ្លួនជនល្មើសប្លន់ធនាគាឱ្យបានឆាប់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែសីហា នេះ បានបើកកិច្ចប្រជុំជាបន្ទាន់មួយ ដើម្បីទប់ស្កាត់និងពិនិត្យបញ្ហាសន្ដិសុខឡើងវិញ ក្រោយមានអំពើប្លន់ប្រដាប់អាវុធកណ្តាលថ្ងៃត្រង់ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃម្សិលមិញ។

កិច្ចប្រជុំបន្ទាន់នេះ មានការចូលរួមពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរ បាលរាជធានីភ្នំពេញ, មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី និងអភិបាលខណ្ឌទាំង១២។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា តាមបណ្តាខណ្ឌត្រូវមានអ្នកប្រចាំបញ្ជា ក្នុងគោលដៅចេញអន្តរាគមន៍ភ្លាមៗ នៅពេលមានកើតហេតុការណ៍ណាមួយ ជាយថាហេតុអោយបានទាន់ពេលបំផុត។ឯកឧត្តម អភិបាលរាជធានីភ្នំពេញ សូមអោយសមត្ថកិច្ចទាំងអស់ មិនត្រូវបន្ទោសគ្នាទៅវិញមក ដាក់បន្ទុកលើកស្ថាប័នណាមួយនោះទេ គឺត្រូវរួម សហការគ្នាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ អាជីវករ ដែលប្រកបអាជីវកម្ម ក្នុងរាជធានីភ្នំពេញ ដែលជាកាតព្វកិច្ចទាំងអស់គ្នាដែលជាកងកម្លាំងមានសមត្ថកិច្ច។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជារឲ្យសមត្ថកិច្ចពាក់ពន្ធខិតខំ និងពន្លឿន ក្នុងការស៊ើបអង្កេត តាមចាប់ខ្លួនជនល្មើសប្លន់ធនាគារឲ្យបានក្នុងពេលឆាប់ៗនេះ។

គួររំលឹកថា ថ្ងៃទី២៣ ខែសីហាម្សិលមិញនេះ មានចោរប្រដាប់អាវុធមួយក្រុមមានគ្នាប្រមាណ៥នាក់ បានចូលប្លន់ ធនាគារមួយទាំងកណ្ដាលថ្ងៃត្រង់ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង ខណ្ឌចំការមន ដោយយកអស់ទឹកប្រាក់ ប្រមាណជាង១០ម៉ឺនដុល្លារ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation